ជាតិ
CAT រៀបចំកីឡារត់ឡើងភ្នំត្បែងមានជ័យលើកដំបូងនៅកម្ពុជា
17, Jul 2023 , 7:59 am        
រូបភាព
ក្រុមអ្នកដើរព្រៃកម្ពុជា CAT
ក្រុមអ្នកដើរព្រៃកម្ពុជា CAT
ភ្នំពេញ៖ ក្រុមអ្នកដើរព្រៃកម្ពុជា CAT បានរៀបចំកម្មវិធីកីឡារត់ឡើងភ្នំ និងសប្បុរសធម៌ នៅភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី ១១-១៣ សីហា ឆ្នាំ២០២៣។



ក្រុមអ្នកដើរព្រៃកម្ពុជា CAT បានរៀបចំកម្មវិធីកីឡារត់ឡើងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារលើកដំបូង ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះវិហារ ពិសេសនៅភ្នំត្បែងមានជ័យ។
 
រយៈពេល៣ថ្ងៃពីរយប់នេះ អ្នកចូលរួម នឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យ ជាមួយនឹងកីឡាឡើងភ្នំ Trekking ព្រមទាំងបានចែករំលែកសប្បុរសធម៌ជាមួយសិស្សានុសិស្សនៅភ្នំត្បែងទៀតផង។ 
 
លោកអ្នកដែលមានចំណាប់អារម្មណ៍ចូលរួម អាចចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ ៖

 
រូបភាពពី ក្រុមអ្នកដើរព្រៃកម្ពុជា CAT 
 
រូបភាពពី ក្រុមអ្នកដើរព្រៃកម្ពុជា CAT 


Tag:
 កីឡាឡើងភ្នំ
 ភ្នំត្បែងមានជ័យ
 
© រក្សាសិទ្ធិដោយ thmeythmey.com