ជាតិ
លោក ប្រាក់ សុខុន៖ អ្នកការទូត ដែលមានសមត្ថភាព តែមិនសកម្ម គឺគ្មានប្រយោជន៍ទេ
19, Jul 2023 , 12:10 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បាននិយាយប្រាប់មន្ត្រីខ្លួនថា អ្នកការទូត ដែលមានសមត្ថភាព តែមិនសូវមានសកម្មភាពនោះ គឺប្រៀបស្មើនឹងឥតប្រយោជន៍ឡើយ ។



«សំខាន់ធំ គឺវិជ្ជាជីវៈ ធ្វើអ្វីឱ្យប្រាកដ និងឱ្យពូកែ»។ នេះបើតាមប្រសាសន៍លោក ប្រាក់ សុខុន ជិត១នាទី ដែលត្រូវបានចែកចាយនៅក្នុងគ្រុបឯកសារមន្ត្រីសាធារណៈ នាព្រឹកថ្ងៃទី១៩ កក្កដានេះ ។



 
លោក ប្រាក់ សុខុន ចង់បានន័យថា បើមន្ត្រីមានសមត្ថភាពហើយ តែមិនធ្វើសកម្មភាព វាដូចជាយកសមត្ថភាពនោះ ទៅទុកចោលគ្មានប្រយោជន៍ដដែល។ ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជា ក៏បានផ្ដាំមន្ត្រីខ្លួន មិនឱ្យយកការសម្ងាត់ជាតិ ទៅប្រាប់បរទេសឡើយ។
 
«ហើយមួយទៀត ត្រូវមានស្វាមីភក្តិចំពោះជាតិមាតុភូមិ ពីព្រោះបើអ្នកការទូតយើង មិនស្មោះត្រង់ចំពោះជាតិ យកឯកសម្ងាត់ យករឿងសម្ងាត់ជាតិ ទៅឱ្យបរទេសហ្នឹង គឺគ្រោះថ្នាក់ធំ»។ នេះបើតាមលោក ប្រាក់ សុខុន ។

Tag:
 ប្រាក់ សុខុន
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com