ជាតិ
បោះឆ្នោត
ប្រធានគណបក្សខ្មែរអភិរក្ស ថា បក្សបានឆក់យកបេះដូងពលរដ្ឋជាច្រើន តាមរយៈគោលនយោបាយ
19, Jul 2023 , 9:39 pm        
រូបភាព
លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានដាក់ក្ដីរំពឹងខ្ពស់ថា គណបក្សរបស់លោក នឹងអាចយកបានបេះដូងប្រជាពលរដ្ឋ តាមរយៈការដាក់ចេញគោលនយោបាយសំខាន់មួយ គឺ «ការពារបូរណភាពទឹកដី និងអធិបតេយ្យភាព»។



គណបក្សខ្មែរអភិរក្ស មានគោលនយោបាយ៧ចំណុច រួមមាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាព, លុបបំបាត់អំពើរពុករលួយ, លុបបំបាត់គ្រឿងញៀន, លើកស្ទួយផ្នែកសុខាភិបាល, លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងគោរពសិទ្ធិម្ចាស់ឆ្នោត។ នេះជាលើកដំបូង ដែលគណបក្សខ្មែរអភិរក្ស ចូលឈរឈ្មោះបោះឆ្នោត នានីតិកាលទី៧។ 
 
អ្វីដែលធ្វើឱ្យលោក រៀល ខេមរិន្ទ កាន់តែមានភាពជឿជាក់ថា បក្សខ្លួន អាចទទួលបានកៅអីទៀតនោះ ដោយសារតែលោកក៏មានកិត្តិសព្ទ ក្នុងនាមជាអតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំមួយកន្លងមក។ ចំណុចនេះហើយ ដែលលោក ខេមរិន្ទ ជឿជាក់ថាពលរដ្ឋ នឹងមានទំនុកចិត្តលើគណបក្សខ្មែរអភិរក្សរបស់លោក។ គណបក្សខ្មែរអភិរក្ស បានបង្កើតឡើងនៅឆ្នាំ២០១៩ ក្រោយពេលដែលលោក រៀល ខេមរិន្ទ បានស្នើសុំការអនុគ្រោះ ពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មុននឹងប្រមុខរដ្ឋាភិបាល ស្នើព្រះមហាក្សត្រ ផ្ដល់សម្បទានយោបាយ ដល់រូបលោកឡើងវិញ៕
 
សូមទស្សនាវីដេអូលោក រៀល ខេមរិន្ទ ប្រធានគណបក្សខ្មែរអភិរក្ស ដូចតទៅ៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com