ជាតិ
ជាង៣០ឆ្នាំនេះ កម្ពុជា បានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣លានគ្រាប់
21, Jul 2023 , 8:19 pm        
រូបភាព
រូបភាព៖ លោក លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាល់(គ.ជ.អ
រូបភាព៖ លោក លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាល់(គ.ជ.អ
កម្ពុជា រកឃើញគ្រាប់មីនមិនទាន់ផ្ទុះមានជាង ៣លានគ្រាប់ រយៈពេលជាង៣០មកនេះ។ នេះបើតាមលោក លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) ។

 
ជាង៣០ឆ្នាំមកនេះ កម្ពុជា ទទួលជោគជ័យយ៉ាងធំធេងក្នុងការងារបោសសម្អាតគ្រាប់មីនលើទឹកដីជាង ២ ៧៩៤ គីឡូម៉ែត្រការ៉េ ដែលជាទឹកដីធំជាងគេក្នុងពិភពលោក បើធៀបនឹងប្រទេសជាង៣០ ដែលមានគ្រាប់មីនដូចគ្នា។
 
លោក លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) បានលើកឡើងថា ការងារបោសសម្អាតមីននេះ បានរកឃើញគ្រាប់រំសេវរាប់លានគ្រាប់ក្នុង នោះមានគ្រាប់មីន ប្រឆាំងមនុស្សជាង១,១៧៥,០០០គ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះ ជាង ២៦ ២២២ គ្រាប់, គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣ ០៧០ ៥២៦ គ្រាប់។ គ្រាប់មីនទាំងនេះហើយ ដែលសម្លាប់មនុស្ស និងធ្វើឱ្យប្រជាពលរដ្ឋ ពិការភាពជាង៦ម៉ឺន ៥ពាន់នាក់។
 
 រូបភាព៖ លោក លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាល់(គ.ជ.អ)

«គ្រាប់មីន និងគ្រាប់ជាតិផ្ទុះផ្សេងទៀតដែលបានរកឃើញ សរុបប្រមាណជាង៤លានគ្រាប់ ហើយត្រូវបានកម្ទេចចោលទាំងស្រុងលើទឹកដីកម្ពុជា ហើយវាមិន អាចធ្វើឱ្យមានបញ្ហាដល់ ប្រជាពលរដ្ឋទៀតទេ។ ដីដែលបានដោះគ្រាប់រួច បានប្រគល់ជូនប្រជាពលរដ្ឋធ្វើស្រែចម្ការមានជាង ២ ៧៩៤ ម៉ែត្រឡា ជាដីដែលសុវត្ថិភាពយូរអង្វែង»។ នេះជាការលើកឡើងរបស់ លោក លី ធុជ ។
 
ចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ គឺជាការផ្តល់ជំនួយពី ប្រទេសអូស្ត្រាលី ជប៉ុន សហរដ្ឋអាម៉េរិក អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវេស ចិន អៀឡង់ នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ ហុងគ្រី ឥណ្ឌា និង កាណាដា។ ក្នុងនោះក៏មាន អង្កការសហប្រជាជាតិ សហភាពអឺរ៉ុប អេស្ប៉ាញ ស៊ុយអែត អូទ្រីស ប៊ែលហ្សិក បារាំង ហូឡង់ ហុងគ្រី និងដាណាម៉ាក់ ព្រមទាំងមូលនិធិ អង្កការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជន។
 
បើតាមរបាយការណ៍របស់ អាជ្ញាធរមីន អ្នកដោះមីនបានជួបគ្រោះថ្នាក់ក្នុងប្រតិបត្តិការបោសសម្អាតមីន មានចំនួន ១៥៥នាក់ ក្នុងនោះបាត់បង់អាយុជីវិត ចំនួន ៣១នាក់៕
 

Tag:
 ThmeyThmey
  គ.ជ.អ.ស
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com