ជាតិ
សង្គមជាតិ
ក្រសួងកសិកម្ម ត្រៀមមន្រ្តីជាង១ពាន់នាក់ ជួយសម្របសម្រួលដល់កសិករ
22, Jul 2023 , 4:08 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក យ៉ង សាំងកុមារ
រូបភាពពីហ្វេសប៊ុកលោក យ៉ង សាំងកុមារ
ភ្នំពេញ៖ ក្រសួងកសិកម្ម បានត្រៀមមន្រ្តីចំនួន១ ៦០០នាក់ ដើម្បីជួយគាំទ្រ និងសម្របសម្រួលដល់កសិករ ឱ្យបានគ្រប់ឃុំ ក្នុងខេត្តកំពង់ចាម។ នេះបើតាមហ្វេសប៊ុក លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 
លោក យ៉ង សាំងកុមារ បានលើកឡើងថា ៖«បេសកកម្មសំខាន់បំផុតមួយរបស់ខ្ញុំជាមួយរាជរដ្ឋាភិបាលកម្ពុជាគឺចូលរួមរៀបចំឲ្យមានអ្នកសម្របសម្រួលកសិកម្មឃុំដើម្បីធ្វើការបម្រើនិងគាំទ្រកសិករគ្រប់រូបក្នុងការបង្កើនប្រាក់ចំណូលពីមុខរបរកសិកម្មដោយចាប់ផ្តើមពី១០ឃុំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅឆ្នាំ២០២៣នេះ»។ 
 
ទន្ទឹមនឹងនេះ លោក ប្ដេជ្ញាបន្តគាំទ្រដល់អ្នកសម្របសម្រួលកសិកម្មឃុំដើម្បីបង្កើនទំនាក់ទំនង និងផ្តល់សេវាកសិកម្មជូនកសិករឲ្យបាន១០០ភាគរយនៅទាំង១០ឃុំនៅស្រុកជើងព្រៃក្នុងឆ្នាំនេះផងដែរ។ រដ្ឋលេខាធិការរូបនេះ បញ្ជាក់ទៀតថា មន្រ្តីសម្របសម្រួលកសិកម្មឃុំដែលមានសមាជិក១០នាក់ បានបំពេញតួនាទីដោយធ្វើការងារ និងទំនាក់ទំនងផ្ទាល់ជាមួយកសិករចំនួន៦២១៩នាក់ ស្មើនឹង២៧ភាគរយនៃគ្រួសារកសិករសរុប។ ក្នុងសំណេរដដែល លោកថា ការងារអាទិភាពដំបូងគឺផ្ដោតលើផលិតកម្មស្រូវផ្សារភ្ជាប់មកទីផ្សារ។
 
ផ្អែកតាមពិសោធរយៈពេល១ឆមាសនេះ ក្រសួងត្រៀមពង្រាយមន្រ្តីកសិកម្មចំនួន១៦០០នាក់ ដើម្បីជួយសម្របសម្រួលដល់កសិករ ឱ្យបានគ្រប់ឃុំផងដែរ៕


រូបភាពពីហ្វេសប៊ុកលោក យ៉ង សាំងកុមារ

 

Tag:
 លោក យ៉ង សាំងកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com