ជាតិ
ទូរសព្ទសាធារណៈ ផលិតក្នុងឆ្នាំ១៩០០ ផលិតពីឈើ នៅសារមន្ទីរ វិមានសុខា
22, Jul 2023 , 9:59 pm        
រូបភាព
សៀមរាប៖ សារមន្ទីរ វិមានសុខា នៅក្រុងសៀមរាប តាងវត្ថុបុរាណជាច្រើនមុខ ដូចជាយានជំនិះបុរាណ នាឡិកាបុរាណ ឧបករណ៍សោតទស្សន៍បុរាណ និងវត្ថុបុរាណផ្សេងៗទៀត។ឧបករណ៍សោតទស្សន៍មានគ្រប់មុខ ជាពិសេសទូរស័ព្ទ ពីដើមសតវត្សរ៍ទី២០ ទៅដើមសតវត្សរ៍ទី២១។ ក្នុងនោះ លោក លី ប៉េងហេង ហៅតាឆ្កួត ដែលជាស្ថាបនិកសារម្ទីរនេះ មានមោទកភាព បង្ហាញទូរសព្ទសាធារណៈមួយប្រភេទ។

 
គាត់មាន ១៨គ្រឿងតែម្ដង។ វាមកពីសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសទ្វីបអឺរ៉ុប។ ទោះបីជាមានខ្សែក៏ដោយ មិនមែនជាទូរសព្ទលើតុទេ ព្រោះត្រូវបិតវាលើជញ្ជាំង។ គឺមកពីជាប្រភេទទូរសព្ទបម្រើ។ ក្រៅពីគ្រឿងសោតទស្សន៍ វាធ្វើពីឈើ តាមការនិយមនៅដើមសតវត្សរ៍ទី២០។ ខាងស្ដាំមានម៉ានីវែលមួយ ដែលត្រូវបង្វិលដើម្បីបង្កើតភ្លើង។ ទូរសព្ទសម័យនោះមិនមានប៊ូតុង ដើម្បីហៅចេញទេ។ ដើម្បីតេចេញ ត្រូវលើក និងនិយាយទៅអូប៉េរ៉ាទ័រ នៅប៉ុស្តិ៍អូហ្វ៊ីសថា សូមភ្ជាប់ជាមួយលេខទូរស័ព្ទណា នៅឃុំណា។ ទូរសព្ទសម័យបច្ចុប្បន្ន អាចនិយាយ និងស្ដាប់ នៅពេលជាមួយគ្នាបាន។ ក៏ប៉ុន្តែសម័យដើមទូរសព្ទ ត្រូវនិយាយក្នុងមីក្រូម្ដង និងស្ដាប់ក្នុងកាសខាងឆ្វេងម្ដង ដែលត្រូវលើកកាន់។ អ្នកលើកកាសហើយ និយាយក៏ទូរសព្ទមិនចាប់សំឡេងអ្នកទេ។ ដើម្បីទូរស័ព្ទចាប់សំឡេង ត្រូវដាក់កាសនៅកន្លែងរបស់វាវិញ។
 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាបទយកការណ៍ដែលរៀបចំដោយនាយ យ៉ាន នៃសារព័ត៌មានឌីជីថលថ្មីៗដូចតទៅ៖
 
 
លោក BELL Graham គឺជាអ្នកបានបង្កើតទូរសព្ទដំបូង នាឆ្នាំ១៨៧៦ នៅសហរដ្ឋអាម៉េរិក។ គាត់ក៏បានបង្កើតឡើងក្រុមហ៊ុន BELL Telephone ឆ្នាំ១៨៧៧ ដើម្បីអភិវឌ្ឍន៍ការប្រើទូរសព្ទ។
 
សារមន្ទីរវិមានសុខា បើករៀងរាល់ថ្ងៃ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ វាស្ថិតនៅផ្លូវលេខ២២ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ សំបុត្រចូលមានតម្លៃ ៥០០០រៀលសម្រាប់ពលរដ្ឋខ្មែរម្នាក់ និង ២០០០០រៀល សម្រាប់ពលរដ្ឋបរទេសម្នាក់។ សូមបញ្ជាក់ថា ក្នុងសារមន្ទីរ ក៏មានហាងកាហ្វេបែបបុរាណមួយដែរ៕











Tag:
 ទូរសព្ទ
  គ្រឿងអេឡិចត្រូនិក
  សៀមរាប
  សារមន្ទីរ
© រក្សាសិទ្ធិដោយ thmeythmey.com