ជាតិ
បោះឆ្នោត
គ.ជ.ប៖ គិតត្រឹមម៉ោង១១ អ្នកទៅបោះឆ្នោតមានជិត៦០ភាគរយ
23, Jul 2023 , 12:32 pm        
រូបភាព
គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញរបាយការណ៍ដំបូងរបស់ខ្លួនពីចំនួនអ្នកទៅបោះឆ្នោតក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជី ដោយគិតត្រឹមវេលាម៉ោង១១ព្រឹក ថ្ងៃអាទិត្យទី២៣ ខែកក្កដា នេះ។
 
របាយការណ៍បានបង្ហាញថា ចំនួនអ្នកទៅបោះឆ្នោតទូទាំងប្រទេស មានជាង៥,៧លាននាក់ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីជាង៩,៧លាននាក់ ពោលគឺ៥៩,១៥ភាគរយ នារយៈពេល៤ម៉ោងដំបូង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
 
ផ្អែកលើចំនួនអ្នកបោះឆ្នោតនៅតាមបណ្តាខេត្តនីមួយៗ ខេត្តកែប មានអ្នកទៅបោះឆ្នោត៧១,៩៦ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជី បន្ទាប់មកមាន ខេត្តតាកែវ (៦៧,១១ភាគរយ), ខេត្តព្រះវិហា (៦៥,៨៩ភាគរយ), ខេត្តស្វាយរៀង (៦៥,៤០ភាគរយ)។
 
បណ្តាខេត្តដែលមានចំនួនអ្នកបោះក្រោម៥០ភាគរយនៅឡើយ ដោយគិតត្រឹមម៉ោង១១ថ្ងៃត្រង់រួមមាន បន្ទាយមានជ័យ (៣៨,៥៤ភាគរយ), កំពង់ស្ពឺ (៤៣,៤៩ភាគរយ)៕

 

© រក្សាសិទ្ធិដោយ thmeythmey.com