ជាតិ
ពលរដ្ឋ អាចមើលលទ្ធផលបោះឆ្នោតបឋម តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧
23, Jul 2023 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
ការបោះឆ្នោតជម្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ បានចាប់ផ្តើមពីម៉ោង៧ព្រឹក ហើយនឹងត្រូវបិទបញ្ចប់នៅម៉ោង៣រសៀល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងថា ក្រោយបិទបញ្ចប់ការបោះឆ្នោត លទ្ធផលបឋមនៃការបោះឆ្នោតនេះ នឹងត្រូវប្រកាសចាប់ពីល្ងាចទៅ រហូតដល់ម៉ោង១២យប់ នាថ្ងៃ២៣កក្កដានេះ ហើយនឹងត្រូវប្រកាសនៅព្រឹកម៉ោង៨ ថ្ងៃ២៤ខែកក្កដា បន្តទៀត។


 
តាមរយៈសេចក្តីជួនដំណឹងខាងលើ ប្រជាពលរដ្ឋ អាចតាមដានមើលការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត តាមរយៈប្រព័ន្ធផ្សព្វផ្សាយចំនួន៧ រួមមាន ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក), វិទ្យុជាតិកម្ពុជា, ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP), គេហទំព័រ electresult.nec.gov.kh , កម្មវិធីទូរស័ព្ទដៃ (App) គឺ NEC KH និង CamNEC News, ហ្វេសប៊ុកឈ្មោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Commitee, យូធូបឈ្មោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee។  
 
គួរដឹងថា ការប្រកាសលទ្ធផលបោះឆ្នោត មាន៣ដំណាក់កាល គឺលទ្ធផលបឋម លទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ។ យោងតាមការកំណត់របស់គ.ជ.ប លទ្ធផលផ្លូវការ នឹងត្រូវប្រកាស នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣៕ 

Tag:
 បោះឆ្នោត
  លទ្ធផលបឋម
© រក្សាសិទ្ធិដោយ thmeythmey.com