ជាតិ
បោះឆ្នោត
គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃ៥ សីហា
04, Aug 2023 , 8:19 pm        
រូបភាព
បើគ្មានអ្វីប្រែប្រួលទេ ! គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ជាផ្លូវការ នៅថ្ងៃទី៥ សីហា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ.ជ.ប។



គ.ជ.ប បានបញ្ជាក់ថា មកដល់ពេលនេះ មិនទាន់មានគណបក្សនយោបាយណាមួយ ដាក់ពាក្យបណ្ដឹងជុំវិញការបោះឆ្នោត មកកាន់គ.ជ.ប ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ។ ដូច្នេះគ.ជ.ប នឹងប្រកាសពីលទ្ធផលបែងចែកអាសនៈជាផ្លូវការ នៅតាមហ្វេសប៊ុកស្ថាប័នគជប និងតាមទូរទស្សន៍ជាតិកម្ពុជា ជាដើម។
 
ការប្រកាសលទ្ធផលបណ្ដោះអាសន្នកន្លងមក គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០ ។ រីឯអាសនៈនៅសល់៥ទៀត បានទៅលើគណបក្សហ៊្វុនស៊ិនប៉ិច។ ចំណែកគណបក្សដទៃទៀត ប្រហែលពុំទទួលបានអាសនៈឡើយ៕ 
 

Tag:
 បោះឆ្នោត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com