កីឡាជាតិ
ជាតិ
ក្លិបនៅអារ៉ាប៊ីសាអូឌីតនាំកីឡាករពីអឺរ៉ុប ២០នាក់ ចាយលុយជិត ៥០០លានដុល្លារ
05, Aug 2023 , 9:59 am        
រូបភាព
ក្លិបក្នុងក្របខណ្ឌអារ៉ាប៊ីសាអូឌីត Saudi Pro league បង្កើតភាពផ្ញាក់ផ្អើលខ្លាំងបំផុតក្នុងទីផ្សារដោះដូរដើមរដូវកាល ២០២៣-២៤ ជាមួយការផ្ទេរកីឡាករសំខាន់ៗទៅចូលរួមក្រុម។ តាមរយៈការនាំចូលកីឡាករល្បីទៅរួមក្រុមដោយចំណាយប្រាក់ដ៏ច្រើន ធ្វើឱ្យពួកគេចាប់ផ្តើមក្លាយជាក្របខណ្ឌបាល់ទាត់ដ៏ទាក់ទាញពីសំណាក់កីឡាករតំបន់អឺរ៉ុប។



ក្លិបធំៗចំនួន ៤ រួមមាន Al-Nassr, Al Ittihad, Al-Hilal និង Al-Ahli ដែល​ស្ថិតក្នុងការជួយពីមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត PIF រួមជាមួយក្រុមដទៃមួយចំនួន​ បានធ្វើព្យុះភ្លៀងក្នុងទីផ្សារដោះដូរកីឡាករ។ ការនាំយកកីឡាករល្បីឈ្មោះច្រើនរូបទៅចូលរួមក្រុម ក្លិបនៅអារ៉ាប៊ីសាអូឌីត បានចាយប្រាក់ជិត ៥០០លានដុល្លារលើការផ្ទេរ ចន្លោះពីខែមិថុនា ដល់ដាច់ខែកក្កដា ឆ្នាំ ២០២៣។
 
​មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត PIF មានតម្លៃប្រមានជាង ៦២០លានដុល្លារក្នុងការអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសតំបន់មជ្ឈឹមបូពា៍មួយនេះ។ 
 
មូលហេតុដែលនាំឱ្យ Saudi Pro League ក្លាយជាទីដ៏ទាក់ទាញចំពោះកីឡាករតំបន់អឺរ៉ុប ក៏ព្រោះតែឥទ្ធិពលរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានផ្លាស់ទៅចូលរួមកាលពីខែមករា ដើមឆ្នាំ ២០២៣ ជាមួយនឹងតម្លៃពលកម្មខ្ពស់កប់ពពកប្រមាណ ២២០លានដុល្លារក្នុងមួយឆ្នាំ ជាហេតុជំរុញកីឡាករដទៃទៀតចង់ផ្លាស់ទៅអារ៉ាប៊ីសាអូឌីត។
 
ខាងក្រោមនេះជាកីឡាករដែលបានផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត ក្របខណ្ឌ Saudi Pro League៖
 
Karim Benzema ខ្សែប្រយុទ្ធពីក្លិប Real Madrid ទៅក្លិប Al-Ittihad គ្មានតម្លៃខ្លួន
N’Golo Kante ខ្សែបម្រើពីក្លិប ​Chelsea ទៅក្លិប Al-Ittihad គ្មានតម្លៃខ្លួន
Ruben Neves ខ្សែបម្រើពីក្លិប Wolverhampton Wanderers ទៅក្លិប Al-Hilal តម្លៃ ៦០លានដុល្លារ
 
Kalidou Koulibaly ខ្សែការពារក្លិប Chelsea ទៅក្លិប Al-Hilal តម្លៃ ២១​,៦១លានដុល្លារ
Edouard Mendy អ្នកចាំទីក្លិប Chelsea ទៅក្លិប Al-Ahli តម្លៃ ២១លានដុល្លារ
Marcelo Brozovic ខ្សែបម្រើពីក្លិប Inter Milan ទៅក្លិប Al-Nassr តម្លៃ ២០លានដុល្លារ
 
Jota ខ្សែប្រយុទ្ធពីក្រុម Celtic ទៅក្លិប Al-Ittihad តម្លៃ ៣១,៧លានដុល្លារ
Roberto Firmino ខ្សែប្រយុទ្ធពីក្លិប Liverpool ទៅក្លិប Al-Ahli គ្មានតម្លៃខ្លួន
Sergej Milinkovic-Savic ខ្សែបម្រើក្លិប Lazio ទៅក្លិប Ah-Hilal តម្លៃ ៤៤លានដុល្លារ
 
Seko Fofana ខ្សែបម្រើពីក្លិប RC Lens ទៅក្លិប Al-Nassr តម្លៃ ២៨លានដុល្លារ
Alex Telles ខ្សែការពារពីក្លិប Manchester United ទៅក្លិប Al-Nassr តម្លៃ​ ៤,៤លានដុល្លារ
Malcom ខ្សែប្រយុទ្ធពីក្លិប Zenit St Petersburg ទៅក្លិប Al-Hilal តម្លៃ ៦៦លានដុល្លារ
 
Jordan Henderson ខ្សែបម្រើពីក្លិប Liverpool ទៅក្លិប Al-Ettifaq តម្លៃ ១៥,៤លានដុល្លារ
Moussa Dembele ខ្សែប្រយុទ្ធពីក្លិប Lyon ទៅក្លិប Al-Ettifaq គ្មានតម្លៃខ្លួន
Jack Hendry ខ្សែការពារពីក្លិប Club Brugge ទៅក្លិប Al-Ettifaq តម្លៃ ៨,៣លានដុល្លារ
 
Riyad Mahrez ខ្សែប្រយុទ្ធពីក្លិប Manchester City ទៅក្លិប Al-Ahli តម្លៃ ៣៩លានដុល្លារ
Allan Saint-Maximin ខ្សែប្រយុទ្ធពីក្លិប Newcastle United ទៅក្លិប Al-Ahli តម្លៃ ៣៨លានដុល្លារ
Fabinho ខ្សែបម្រើពីក្លិប Liverpool ទៅក្លិប Al-Ittihad តម្លៃ ៥១,៣៣លានដុល្លារ
Sadio Mane ខ្សែប្រយុទ្ធពីក្លិប Bayern Munich ទៅក្លិប Al-Nassr តម្លៃ ៣០លានដុល្លារ៕
 

Tag:
 អារ៉ាប៊ីសាអូឌីត
  បាល់ទាត់
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com