កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករឆ្នើម ៥រូប ដែលទំនេរ មិនទាន់មានក្លិបទាក់ទងក្នុងទីផ្សារដោះដូររដូវកាល ២០២៣-២៤
06, Aug 2023 , 8:39 am        
រូបភាព
ទីផ្សារដោះដូរកីឡាករនៅសល់រយៈពេលជិត ១ខែ ហើយសន្ទុះនៃការផ្ទេរកីឡាករសម្រាប់ត្រៀមក្នុងរដូវកាលថ្មី ២០២៣​-២៤ កំពុងក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយពីសំណាក់អ្នកតាមដាននៃវិស័យបាល់ទាត់ជុំវិញពិភពលោក។

ទីផ្សារដោះមុនបើករដូវកាលថ្មី សម្រាប់តំបន់អឺរ៉ុប ក៏ដូចជាតំបន់អាស៊ីក៏កំពុងមានភាពមមារញឹកខ្លាំង ខណៈដែលអារ៉ាប៊ីសាអូឌីតបានបង្ហាញនូវសមត្ថភាពរបស់ពួកគេ ក្នុងការនាំយកកីឡាករជាច្រើនពីតំបន់អឺរ៉ុបដើម្បីទៅពង្រឹងបាល់ទាត់លីគរបស់ប្រទេសពួកគេ។
 
យ៉ាងណាមកដល់បច្ចុប្បន្ននេះ កីឡាករល្បីឈ្មោះមួយចំនួនត្រូវបានគេរំពឹងថានឹងអាចផ្លាស់ប្តូរទៅកាន់ក្លិបថ្មី បន្ទាប់ពីពួកគេបានបញ្ចប់កិច្ចសន្យាដែលបានលេងឱ្យនាពេលកន្លងមក។ កីឡាករទាំងនោះសុទ្ធសឹងកំពុងស្ថិតក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនសម្រាប់ទីផ្សារ ២០២៣-២៤ តែពួកគេនៅមិនទាន់អាចស្វែងរកក្លិបដើម្បីលេងនៅឡើយ។
ខាងក្រោមនេះជាកីឡាករល្បីចំនួន ៥រូបដែលកំពុងស្ថិតក្នុងឈ្មោះជាកីឡាករគ្មានតម្លៃខ្លួន និងក្លិបថ្មីនៅឡើយ៖

១ David de Gea 
បន្ទាប់ពីរួមរស់ជាមួយ Manchester United រយៈពេល ១២ឆ្នាំ ហើយដោយមិនអាចទទួលបាននូវកិច្ចសន្យាបន្ត អ្នកចាំទីរូបនេះបានសម្រេចចាកចេញពីក្រុមយក្សស្ថិតក្នុងប្រទេសអង់គ្លេស។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះបច្ចុប្បន្នស្ថិតក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ហើយក៏នៅមិនទាន់មានក្លិបថ្មីសម្រាប់បង្ហាញសមត្ថភាពបន្តទៀតផងដែរ។


 
២ Sergio Ramos
អ្នកចាំទីសញ្ជាតិអេស្ប៉ាញបានបញ្ចប់កិច្ចសន្យាជាមួយក្លិប Paris Saint Germain រយៈពេល ២ឆ្នាំរួចរាល់ហើយ។ សម្រាប់រដូវកាល ២០២៣-២៤ អតីតកីឡាករខ្សែការពារដ៏ឆ្នើមមួយរូបប្រចាំប្រវត្តិសាស្ត្រ Real Madrid រូបនេះមិនមិនទាន់បង្ហាញចំណាប់អារម្មណ៍របស់គេទៅលើក្លិបថ្មីណាមួយនៅឡើយទេ ខណៈគេក៏ជាកីឡាករគ្មានតម្លៃខ្លួនដូចគ្នាផងដែរលើទីផ្សារបច្ចុប្បន្ន។
  


៣ Isco
កីឡាករសញ្ជាតិអេស្ប៉ាញធ្លាប់បានបង្ហាញនូវអាជីពជាកីឡាករដ៏ល្អឥតខ្ចោះរបស់គេអំឡុងពេលនៅ Real Madrid ដោយទទួលបានតំណែងលេងមួយដ៏អស្ចារ្យនឹងបានជួយ Real Madrid ឈ្នះពានជាច្រើន។ យ៉ាងប៉ុន្មានឆ្នាំចុងក្រោយរូបបានក្លាយជាកីឡាករម្នាក់មិនទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបដទៃ ហើយគេក៏ស្ថិតក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។
  


៤ Wilfred Zaha
កីឡាករដែលមានទេពកោសល្យល្អមួយប្រចាំនៅក្របខណ្ឌ Premier League នាពេលកន្លងមក។ រូបគេបានបង្ហាញខ្លួនជារឿយៗជាមួយនឹងក្លិប Crystal Palace រហូតរូបគេទទួលបានការចាប់អារម្មណ៍នឹងគាំទ្រខ្លាំងជាមួយក្លិបមួយនេះ។ កីឡាករសញ្ជាតិកូដឌឺវ័ររូបនេះបានផុតកិច្ចសន្យាជាមួយនឹងក្លិបកាលពីខែមុននេះ ហើយគេក៏ស្ថិតក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនម្នាក់ផងដែរ។



៥ Alex Oxlade Chamberlain
កីឡាករក្រុម Liverpool រូបនេះក៏បានផុតកិច្ចសន្យាជាមួយនឹងក្រុមរួចហើយដែលក្រោយបញ្ចប់រដូវកាល ២០២៣-២៤ រួចមក។ កីឡាករដែលបានផ្លាស់មកពីក្រុម Arsenal មួយនេះតែងតែបង្ហាញវត្តមានដ៏ល្អប្រសើរសម្រាប់ក្រុមហង្សក្រហម ជាមួយនឹងបច្ចេកទេសកម្លាំង និងទេពកោសល្យការញ៉ាក់បាល់និងការស៊ុតរបស់រូបគេ៕
 


Tag:
 Top 5
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com