ជាតិ
តម្លៃចាប់ពី២០០០រៀល! អ្នកស្រី ធារ៉ា លក់ទំនិញជជុះដាច់ខ្លាំង
06, Aug 2023 , 3:29 pm        
រូបភាព
អ្នកស្រី ធារ៉ា ជាអ្នកលក់ទំនិញជជុះ នៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទំនិញជជុះរបស់អ្នកស្រី ដែលនាំចូលពីប្រទេសកូរ៉េ ជប៉ុន ចិន ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២០០០រៀលឡេីងទៅ។ បេីតាមអ្នកស្រី ធារ៉ា ក្នុងមួយថ្ងៃ មានអតិថិជនរាប់រយទៅទិញ ចាប់ពីម៉ោង៦ព្រឹក-៩យប់។




ដេីមឡេីយ អ្នកស្រី ធារ៉ា លក់ទំនិញជជុះ ដែលមានតម្លៃ ១ម៉ឺនរៀល ឬ២ម៉ឺនរៀល ប៉ុន្តែការលក់ដូរនោះ ហាក់ស្ងប់ស្ងាត់ភ្ញៀវ។ នាពេលកន្លងទៅ  អ្នកស្រី ក៏លក់ចាប់ផ្ដេីម ប្ដូរការលក់ក្នុងតម្លៃខ្ពស់ មកលក់ក្នុង តម្លៃចាប់ពី ២០០០រៀលវិញ។ ការលក់ក្នុងទាបបែបនេះ  បានធ្វេីឱ្យអ្នកស្រីទទួលបានការគាំទ្រពីអតិថិជនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ អ្នកលក់ទំនិញជជុះនេះ សប្បាយចិត្តដែលលក់ទំនិញ តម្លៃទាបដល់អ្នកទិញ  ជាពិសេសមានទំនិញនាំចូលថ្មីៗដល់អតិថិជន ។ 
 

 
 
សូម អញ្ជើញ ទស្សនា កិច្ចសម្ភាសន៍ ខ្លី រវាង អ្នក ស្រី  ញឹក  ស្រីល័ក្ខ  អ្នកសារព័ត៌មាន  ជាមួយ អ្នកស្រី  ធារ៉ា  អ្នកលក់ ទំនិញ ជជុះ ដូចតទៅ៖
  







© រក្សាសិទ្ធិដោយ thmeythmey.com