កីឡាអន្តរជាតិ
អន្តរជាតិ
Buffon ទទួលកិច្ចការងារជា​គ្រូជំនួយនៅក្រុមជម្រើសជាតិអ៊ីតាលី
07, Aug 2023 , 9:29 am        
រូបភាព
អតីតអ្នកចាំទី ​Gianluigi Buffon វ័យ ៤៥ឆ្នាំ ថ្ងៃទី៥ ខែសីហា ទទួលការងារជាគ្រូជំនួយមួយរូបនៅក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីរូបគេបានប្រកាសពីការចូលនិវត្តន៍ពីវិស័យបាល់ទាត់អាជីព។

អតីតអ្នកចាំទីវ័យ ៤៥ឆ្នាំ នឹងក្លាយជាគ្រូជំនួយ ក៏ដូចជាជំនួយការរបស់លោក Roberto Mancini ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី ហើយក៏ទទួលតំណែងជាប្រធានគណៈប្រតិភូអ៊ីតាលី។ 
 
«អាវពណ៍ខៀវគឺជាផ្នែកមួយនេះជីវិតរបស់ខ្ញុំ ខ្ញុំនឹងដាក់ខ្លួនខ្ញុំទៅជួយសម្រាលបន្ទុកនៃក្រុម Roberto Mancini និងក្រុមឱ្យមានភាពល្អប្រសើរឡើងវិញ ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាង។ ជាមួយអ៊ីតាលីវាមិនមែនជារង្វាន់ដែលអាចកាត់ថ្លៃបាននោះទេ តែជាការវិនិយោគ ការលះបង់ និងលទ្ធភាពទទួលបាន ជាថ្ងៃដ៏អស្ចារ្យសម្រាប់អ៊ីតាលី Gigi គឺបានត្រលប់មកផ្ទះវិញហើយ។»។ Buffon បាននិយាយបែបនេះ ជាមួយនឹងការប្តេជ្ញាចិត្តសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី។
 
Buffon នឹងទទួលការងារថ្មីនៅពេលដែលអ៊ីតាលីចាប់ផ្តើមយុទ្ធនាការប្រកួតប្រជែងពានរង្វាន់វគ្គជម្រុះ Euro 2024 នៅក្នុងខែកញ្ញា ទល់នឹងក្រុមម៉ាសេទ្វានខាងជើង និងអ៊ុយក្រែន។
អតីតអ្នកចាំទីក្រុម Juventus និង Paris Saint Germain ជាអ្នកចាំទីដែលកាន់កាប់កំណត់ត្រាបង្ហាញខ្លួនច្រើនជាងគេ នៅក្នុងក្របខណ្ឌ Serie A ដល់ទៅ ៦៥៧ប្រកួត និងបង្ហាញខ្លួនច្រើនជាងគេឱ្យជម្រើសជាតិអ៊ីតាលីចំនួន ១៧៦ប្រកួត (១៩៩៧-២០១៨)។
 
Buffon ធ្លាប់បានបង្ហាញខ្លួនចំនួន ៥លើកនៅព្រឹត្តិការណ៍ World Cup ហើយដោយនៅឆ្នាំ ២០០៦ ជាឆ្នាំដែលគេបានឈ្នះពានរង្វាន់ World Cup ដោយបានបំបាក់ក្រុមបារាំង ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រកាត់សេចក្តី៕
 

Tag:
 Gianluigi Buffon
© រក្សាសិទ្ធិដោយ thmeythmey.com