ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Pinterest និង​ Httpool by Aleph សហការគ្នា​ដើម្បីបម្រើ​សេវា​កម្ម​ជូន​ដៃគូ​ផ្សព្វ​ផ្សាយ​នៅក្នុងប្រទេស
07, Aug 2023 , 11:29 am        
រូបភាព
ក្រុមហ៊ុន Httpool by Aleph ជាក្រុមហ៊ុនផ្តល់សេវាកម្មឌីជីថលដ៏ធំមួយ មានវត្តមាននៅជាង ៥០ប្រទេសលើសកលលោក បានប្រកាសថាខ្លួន កំពុងតែចាប់ដៃគូសហការជាមួយក្រុម​ហ៊ុន Pinterest ដែល​គេស្គាល់ថាជា Platformមួយ សម្រាប់ការបំផុសគំនិតបែបច្នៃប្រឌិត។
 
ការ​សហការនេះ ធ្វើឲ្យក្រុមហ៊ុន Httpool by Aleph អាចផ្តល់ជូនសេវាកម្មនៅលើ Platform Pinterest ទៅដល់អតិថិជនឬដៃគូផ្សព្វផ្សាយរបស់ខ្លួន​នៅក្នុងតំបន់ កាន់តែទូលំទូលាយ​ជាង​​មុន ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានការផ្សព្វផ្សាយ នៅលើ Platform Pinterest​។ ពេលនេះ ដៃគូផ្សព្វផ្សាយនៅក្នុងប្រទេសទាំងនេះ អាចមានអាទិភាពចូលទៅ កាន់ Platform Pinterest ដើម្បីស្វែងយល់ និងស្គាល់អតិថិជនគោលដៅរបស់ខ្លួន កាន់តែ​ច្បាស់ ​នៅពេលដែលមានពាណិជ្ជកម្ម (ads) ហើយសម្រាប់អតិថិជន ក៏អាចស្វែងរក ការ បំផុសគំនិតកាន់តែទូលំទូលាយជាងមុនថែមទៀត។ 
 
ក្រុមហ៊ុន Httpool by Aleph ធ្វើយ៉ាងណាដើម្បីជួយអតិថិជនដើម្បីសម្រេចគោលដៅនៅលើ Platform Pinterest។ តាមរយៈការចាប់ដៃគូសហការនេះ ក្រុមហ៊ុន Httpool by Aleph នឹង​ធ្វើឲ្យអតិថិជនអាចចាប់ផ្តើមការផ្សព្វផ្សាយរបស់ខ្លួននៅលើ Platform Pinterest ជាលើក​​ដំបូង។ 
 
មនុស្សជាង ៤៦០ លាននាក់បានចូលមកកាន់ Platform Pinterest ជារៀងរាល់ខែ ដើម្បី ស្វែងរកផលិតផល សេវាកម្មសម្រាប់ការរស់នៅប្រចាំថ្ងៃ។ អតិថិជនចង់ស្វែងរកការ បំផុស គំនិតផ្សេងៗ ក្នុងពេលធ្វើគម្រោងការងារផ្សេងៗ ហើយវាជាពេលវេលាមួយដែលអតិថិជន អាចស្វែងរកប្រេននានា ដែលអាចជំរុញអតិថិជនក្នុងការទិញផលិតផល។ នៅលើ Platform Pinterest អ្នកផ្សព្វផ្សាយ អាចនាំជូនពាណិជ្ជកម្ម(ads) ទៅកាន់អតិថិជនរបស់ខ្លួន ហើយអាចជំរុញឲ្យពួកគេ កត់សម្គាល់ប្រេនរបស់ខ្លួនក្នុងទិញផលិតផលផងដែរ។ 
 
លោក Bill Watkins ជា Chief Revenue Officer លើ Platform Pinterest បាននិយាយថា “Platform Pinterest ជា Platform ដែលពិសេស និងពេញលេញមួយដែលពាណិជ្ជកម្ម (ads) អាចជាខ្លឹមសារមួយដ៏មានអត្ថន័យ។ ពួកយើងពិតជារីករាយជាមួយនឹងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Httpool by Aleph និងអត្ថប្រយោជន៍ ដែលអ្នកប្រើប្រាស់ Platform Pinterest ទទួលបាន។”
 
លោក Gaston Taratuta ជា Founder and CEO of Aleph បានថ្លែងថា ៖“Platform Pinterest បានផ្សាភ្ជាប់អ្នកផ្សព្វផ្សាយទៅកាន់អតិថិជនគោលដៅ។ អតិថិជនទូលំទូលាយដែលនៅជាច្រើនតំបន់របស់ក្រុមហ៊ុន Aleph នឹងក្លាយជាអតិថិជនថ្មីនៅលើ Platform Pinterest និងធ្វើឲ្យយើងអាចនាំពាណិជ្ជកម្ម ដែលមានភាពទាក់ទាញទៅកាន់អតិថិជននៅលើដែលពួកគេស្វែងរកគំនិតនានា។ ពួកយើងពិតជារំភើបជាមួយនឹងការចាប់ដៃគូសហការជាមួយ Platform Pinterest ដើម្បីជួយឲ្យក្រុមហ៊ុន ២១០០០ ដែលជាបណ្តាញរបស់យើងទទួលបាននូវលទ្ធផល និងភាពលូតលាស់កាន់តែល្អប្រសើរជាងមុនតាមរយៈទំនាក់ទំនង ដែលមានជាមួយអតិថិជននៅលើ Platform Pinterest ។”។
 
Regional Managing Director, Sunny Nagpal, បានមានប្រសាសន៍ថា៖ “Platform Pinterest ជា Platform ដែលមានភាពខុសប្លែកជាងគេ ព្រោះអតិថិជននៅលើ Platform ដើម្បីទិញផលិតផល ឬធ្វើអ្វីមួយ។ អតិថិជនរបស់យើងពេលនេះមានឱកាសដើម្បីជំរុញឲ្យអតិថិជនស្គាល់ និងទិញផលិតផលរបស់ពួកគេកាន់តែទូលំទូលាយជាងមុននៅពេលដែលពួកយើងនាំយក Platform Pinterest មកកាន់តំបន់មានសេដ្ឋកិច្ចលូតលាស់នៅលើពិភពលោក។ ពួកយើងពិតជាមានភាពរីករាយជាមួយនឹងការចាប់ដៃគូសហការមួយនេះ។ ការចាប់ដៃគូសហការនេះបានផ្តល់ឱកាសទៅលើអ្នកផ្សព្វផ្សាយ និងប្រេនដើម្បីទំនាក់ទំនងជាមួយអតិថិជននៅលើ Platform ដែលកំពុងរកគំនិតច្នៃប្រឌិតថ្មីៗ។”៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com