ជាតិ
រៀនពីយូធូប! និស្សិតអក្សរសាស្រ្ត​អង់គ្លេស​ សុខា ម៉ូនីកា ធ្វើនំពី​គ្រាប់​ធញ្ញជាតិដាក់​លក់​លើទីផ្សារ
07, Aug 2023 , 9:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ការស្រលាញ់ និងឆន្ទៈក្នុងការបង្កើតអ្វីថ្មីៗ រួមផ្សំនឹងទេពកោសល្យចេះធ្វើនំ បានធ្វើឱ្យកញ្ញា សុខា ម៉ូនីកា ធ្វើនំPinkបានជោគជ័យ។ ការនំភីង របស់កញ្ញា ម៉ូនីកា បានដំណើរការអស់រយៈពេលជិត៤ឆ្នាំមកហើយនៅលើប្រព័ន្ធអនឡាញ។



កញ្ញា ម៉ូនីកា ការធ្វើនំPinkនេះ មានការគាំទ្រពីគ្រួសារ និងអ្នកជុំវិញខ្លួន។ ជាមួយគ្នានេះដែរ នំដែល ម៉ូនីកាធ្វើសុទ្ធសឹងតែជាគ្រឿងទេសរបស់ខ្មែរ។ កញ្ញា ម៉ូនីកា ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey25 ថា មូលហេតុដែល ធ្វើនំPinkនេះ គឺក្នុងគោលបំណងដើម្បីចង់ចេះច្នៃ។ ក្នុងមួយថង់តម្លៃ ១ម៉ឺនរៀល។ នំនេះ មានការវេចខ្ចប់ត្រឹមត្រូវ។​ តាមពិតទៅ កញ្ញា សុខា ម៉ូនីកា  ចាប់ធ្វើនំទាំងនេះ  តាំងពីឆ្នាំ២០១៩ មកម្ល៉េះ តែនំរបស់កញ្ញា ទើបតែទទួល​បានការគាំទ្រខ្លាំងនៅ​អំឡុងឆ្នាំ២០២២ប៉ុណ្ណោះ។
  


កញ្ញា ម៉ូនីកា ធ្វើនំPinkនេះ បានមិនមែនកញ្ញាចេះពីមុនមកនោះទេ គឺកញ្ញាមើលតាម យូធូប នៅពេលទំនេរពីការសិក្សា និងការងារខាងក្រៅ។ ប៉ុន្តែដោយមើលឃើញថាងាយស្រួលធ្វើដែរនោះ កញ្ញាវ័យ ៣៣ឆ្នាំរូបនេះ ក៏បង្កើនការធ្វើនំ  សម្រាប់លក់បន្ថែមទៀតនៅតាមប្រព័ន្ធអនឡាញ។
 
យ៉ាងណាមិញ កញ្ញា ម៉ូនីកា បន្តថា៖ « ខ្ញុំស្រឡាញ់ និងចូលចិត្តមើលយូធូប បានជាខ្ញុំមកធ្វើគ្រឿងទេសទាំងនោះ។ ខ្ញុំពិតជាសប្បាយចិត្តដែលអាចធ្វើវាបាន។ ខ្ញុំស្រឡាញ់ទើបខ្ញុំធ្វើ ខ្ញុំមិនខ្វល់អ្វីច្រើននោះទេ សំខាន់ខ្ញុំធ្វើវាហើយសប្បាយចិត្ត»។ 
 
ការធ្វើនំទាំងនេះ កញ្ញា ម៉ូនីកា បរាជ័យជាច្រើនដងទម្រាំអាចយកមកលក់បាន។ ដំបូងវាតែងតែមានផលវិបាក ប៉ុន្តែខ្ញុំមិនបោះបង់នោះទេ ។ ទំនេរពីការងារ ខ្ញុំតែងតែអង្គុយធ្វើនំលក់ជាមួយគ្រួសាររបស់់ខ្ញុំជាប្រចាំ។ លើសពីនេះ  កញ្ញា ម៉ូលីកា ជាអតីតនិស្សិតអក្សរសាស្រ្តអង់គ្លេស តែកញ្ញាចាប់អារម្មណ៍ និងចូលចិត្តធ្វើនំផងដែរ៕​


 

Tag:
 អត្ថបទវីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com