ជាតិ
រដ្ឋាភិបាល កែប្រែទំហំផ្ទៃដី ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»
08, Aug 2023 , 2:29 pm        
រូបភាព
ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»។ រូបពីក្រសួងបរិស្ដាន
ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»។ រូបពីក្រសួងបរិស្ដាន
ភ្នំពេញ៖ ឧទ្យាជាតិព្រះមុនីវង្ស«បូកគោ» ត្រូវបានរដ្ឋាភិបាលកែពីទំហំ១៥៤ ៤៥៨ហិកតា ទៅ១៥៦ ១១៦ហិកតា ដែលមានភូមិសាស្រ្តស្ថិតក្នុងខេត្តកំពត កំពង់ស្ពឺ និងព្រះសីហនុ ។ នេះបើតាម អនុក្រឹត្យ ស្ដីពី ការកែប្រែឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។

 
ការសម្រេចចេញអនុក្រឹត្យកែប្រែទំហំ ឧទ្យាជាតិព្រះមុនីវង្ស«បូកគោ» នេះ គឺមានបំណងថែរក្សានិងការពារសោភ័ណភាពធម្មជាតិឬទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ លើសពីនេះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សហគមន៍មូលដ្ឋាន រួមទាំងការលើកកម្ពស់ការអប់រំ ការសិក្សាស្រាវជ្រាវ ក្នុងតំបន់នោះ។ 
 
ផ្ទៃដីឧទ្យាជាតិព្រះមុនីវង្ស«បូកគោ» ថ្មីដែលមានទំហំ ១៥៦ ១១៦ហិកតា គឺបានមកពីការបូកបញ្ចូលគ្នា ពីផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ដែលមានផ្ទៃដី១៥៤ ៤៥៨ហិកតា និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១ ៦៥៨ ហិកតា៕ 
 

Tag:
 បូកគោ
© រក្សាសិទ្ធិដោយ thmeythmey.com