សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រាក់រូប្លិ៍រុស្ស៊ីបន្តធ្លាក់ថ្លៃទាបបំផុតក្នុងរយៈពេល១៦ខែ
10, Aug 2023 , 9:19 am        
រូបភាព
ក្រដាសប្រាក់ ១០០រូប្លិ៍របស់រុស្ស៊ី ។ រូបភាពពី AFP ។
ក្រដាសប្រាក់ ១០០រូប្លិ៍របស់រុស្ស៊ី ។ រូបភាពពី AFP ។
ប្រាក់រូប្លិ៍របស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១៦ខែ ជាមួយនឹង អត្រាប្តូរប្រាក់ប្រមាណ ៩៦រូប្លិក្នុង១ដុល្លារនៅក្នុងសន្ទស្សន៍ជួញដូរថ្ងៃទី៧ ខែសីហា។

 
ប្រាក់រូប្លិ៍បន្តធ្លាក់ចុះទាបជាង ៤ភាគរយបើធៀបនឹងប្រាក់ដុល្លារ និងប្រាក់អឺរ៉ូដែលជាកំណត់ត្រាទាបបំផុត ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។ អាជ្ញាធររុស្ស៊ីបាននិយាយថា ការធ្លាក់ចុះនៃការនាំចេញ និងការស្ទុះងើបឡើងវិញនៃការនាំចូល គឺជាហេតុផលចម្បងសម្រាប់ការធ្លាក់ចុះ។
 
នៅ​ថ្ងៃ​ទី៧ ខែ​សីហា ប្រាក់​រូប្លិ​៍បាន​ធ្លាក់​ថ្លៃ ០,៣ភាគរយធៀប​នឹង​ប្រាក់​ដុល្លារ​មក​នៅ​ត្រឹម ៩៦,០១រូប្លិសម្រាប់១ ដុល្លារ។ មុននេះ ប្រាក់រូប្លិ៍បានឡើងដល់ ៩៦,៣៦៧៥រូប្លិ៍ក្នុង ១ដុល្លារ ហើយជាកម្រិតទាបបំផុតកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ 
 
អ្នកវិនិយោគជាច្រើនយល់ឃើញថា​ ដោយសារតែការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចពីរុស្ស៊ី តម្រូវការរូបិយប័ណ្ណបរទេសកើនឡើង ដែលបង្កើនការប្រែប្រួលនៃទីផ្សាររូបិយប័ណ្ណ។
 
ទន្ទឹមនេះ តម្រូវការរូបិយប័ណ្ណបរទេសនឹងថយចុះ ដោយសារអ្នកនាំចូលអាចបាត់បង់ទំនុកចិត្តលើលទ្ធភាពលក់រូបិយបណ្ណក្នុងស្រុង ដើម្បីទទួលបានតម្លៃខ្ពស់៕
 

Tag:
 ប្រាក់រូប្លិ
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com