ជាតិ
លោក សុខ ចំរើន សប្បាយចិត្តដែលម្ជូរសណ្ដាន់ក្រៀមលក់បានថ្លៃ
12, Aug 2023 , 8:19 pm        
រូបភាព
លោក សុខ ចំរើន កសិករដាំសណ្ដាន់នៅស្រុកកោះសូទិន
លោក សុខ ចំរើន កសិករដាំសណ្ដាន់នៅស្រុកកោះសូទិន
លោក សុខ ចំរើន ជាកសិករដាំសណ្ដាន់ និងដំណាំផ្សេងទៀត នៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្រោយម្ជូរសណ្ដាន់មានទីផ្សារ និងតម្លៃខ្ពស់ បានធ្វើឱ្យលោក សុខ ចំរើន រីករាយ និងមមាញឹកចិតសណ្ដាន់ហាលឱ្យក្រៀមលក់ឱ្យឈ្មួញ។ បើតាមកសិកររូបនេះ បច្ចុប្បន្នតម្លៃម្ជូរសណ្ដាន់ដែលឈ្មួញមកទិញដល់ផ្ទះមានតម្លៃ ១ម៉ឺន៩ពាន់រៀល ក្នុងមួយគីឡូក្រាម។ ដើម្បីក្លាយជាម្ជូរសណ្ដាន់ក្រៀម លោក សុខ ចំរើន និងក្រុមគ្រួសារ ត្រូវដើរបេះផ្លែសណ្ដាន់យកចិតហាលឱ្យស្ងួតរយៈពេល ៣ថ្ងៃ ទើបប្រមូលយកទៅលក់។


 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ជាមួយលោក សុខ ចំរើន កសិករដាំសណ្ដាន់នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមដូចតទៅ៖ 
 








Tag:
 កសិករ
  SME
© រក្សាសិទ្ធិដោយ thmeythmey.com