អន្តរជាតិ
បុរសសញ្ជាតិកម្ពុជាបីនាក់ត្រូវចាប់ខ្លួនក្នុងការបង្រ្កាបការលាងលុយកខ្វក់ ៧៣៦លានដុល្លារនៅសិង្ហបុរី
18, Aug 2023 , 2:12 pm        
រូបភាព
រូបភាព ប៉ូលិសសិង្ហបុរី
រូបភាព ប៉ូលិសសិង្ហបុរី
ក្នុងប្រតិបត្តិការបង្រ្កាបករណីលាងលុយកខ្វក់ ៧៣៦លានដុល្លារ (១ពាន់លានដុល្លារសិង្ហបុរី) នៅសិង្ហបុរី នៅថ្ងៃទី១៦ ខែសីហា អាជ្ញាធរ ចាប់ខ្លួនមនុស្សចំនួន១០រូប ដោយក្នុងនោះមានជនជាតិខ្មែរចំនួន ៣រូបផង។

 
ប៉ូលិសសិង្ហបុរីប្រមាណ ៤០០នាក់ ដែលមកពីច្រើនផ្នែកផ្សេងៗ បានបើកប្រតិបត្តិការបង្រ្កាបករណីលាងលុយកខ្វក់ទ្រង់ទ្រាយធំ នៅតំបន់ Sentosa Cove, តំបន់ Tanglin, តំបន់ Orchard, តំបន់ Holland និងតំបន់ River Valley។ 
 
ក្នុងប្រតិបត្តិការនេះ អាជ្ញាធរសិង្ហបុរី រឹបអូសបានទ្រព្យសម្បត្តិបានប្រមាណ ៧៣៦ពាន់លានដុល្លារ ដែលស្មើនឹង១ពាន់លានដុល្លារសិង្ហបុរី នៅក្នុងថ្ងៃទី១៦ ខែសីហា និងចាប់ខ្លួនមនុស្ស បានចំនួន ១០នាក់ក្នុងនោះ មានជនជាតិខ្មែរចំនួន ៣រូបផង។ មនុស្សទាំង ១០រូបនេះ មានអាយុចន្លោះពី ៣១ឆ្នាំ ដល់ ៤៤ឆ្នាំ។ មនុស្ស៣នាក់ដែលមានសញ្ជាតិកម្ពុជាមានឈ្មោះដូចជា Su Baolin, Chen Qingyuan និងSu Wenqiang។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNA។ 
 
ទ្រព្យសម្បត្តិដែលប៉ូលិសសិង្ហបុរីរឹបអូសបាននោះមានដូចជា រថយន្ត, គណនីធនាគារ, លុយ, សម្ភារប្រណិត, នាឡិកា, កាបូប និងវត្ថុមានតម្លៃផ្សេងៗ៕ 
 

Tag:
 ខ្មែរ
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com