ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប៉ែន បូណា និង​លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ ស្ថិតក្នុងចំណោម​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​២៩​រូប
22, Aug 2023 , 9:18 pm        
រូបភាព
លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ (ឆ្វេង) និងលោក ប៉ែន បូណា
លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ (ឆ្វេង) និងលោក ប៉ែន បូណា
ដោយ: រួបរួម
ក្រៅពីសមាជិកគណៈរដ្ឋមន្ត្រី ដែលបានអនុម័ត​ដោយ​រដ្ឋសភា រដ្ឋាភិបាលអាណត្តិទី៧ ក្រោម​ការ​ដឹកនាំរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មាន​រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី​២៩​រូប ដែលត្រូវបានព្រះករុណាព្រះមហាក្សត្រ ត្រាស់​បង្គាប់តែងតាំង តាមរយៈព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី២២ ខែសីហា។

អតីតអ្នក​សារព័ត៌មាន​ល្បីឈ្មោះ គឺ​លោក ប៉ែន បូណា ដែលបានឡើង​ជារដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ កាលពីចុងអាណត្តិមុន ត្រូវបាន​តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហើយ​បើ​តាមការលើកឡើងរបស់ ​សម្តេច​ ហ៊ុន សែន ​ក្នុងជំនួបមួយជាមួយអ្នកសារព័ត៌មាន លោក ប៉ែន បូណា គឺជាអ្នកនាំពាក្យ​រដ្ឋាភិបាល​។ លោក តាន់ ហ្សង់ហ្រ្វង់ស័រ អតីតអ្នកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរ និង​ជាអ្នក​វិភាគភូមិសាស្ត្រនយោបាយ ក៏ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ផងដែរ។

ឥស្សរជន​ផ្សេងទៀតរួមមាន លោក ម៉ម សារិន, លោក ស្រ៊ី ថាមរុង្គ, លោក យូ ស៊ុនឡុង, លោក សោម សឿន, លោក ឡុង វិសាលោ, លោក សារ៉ាក់ ខាន់, លោក ឯក ស៊ុនចាន់, លោក កែវ បាភ្នំ, លោក គង់ វិបុល, លោក គុណ ញឹម, លោក ហ៊ុន ស៊ីថា, សុន គន្ធរ, លោក អ៊ុង ស៊ាន, លោក ផៃ ស៊ីផាន, លោក ឈឹម ផល​វរុណ, លោក ង៉ោ សុវណ្ណ, លោក ឡាំ ហេងហួត, លោក នរ៉ាណាឫទ្ធិ អានន្ទ​ដាយ៉ាត, លោក សូ ណារ៉ូ, លោក ព្រាប កុល, លោក សំហេង បុរស, លោក ឈួន ដារ៉ា, លោក គីម ប៊ុនថាន, លោក ជួន សុវណ្ណ, លោក សុខ សារ៉ាវុឌ្ឍ, លោកស្រី កុយ ពិសី និង​លោក រ័ត្ន សណ្តាប់៕


© រក្សាសិទ្ធិដោយ thmeythmey.com