ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហូ សិទ្ធី ជានាយកខុទ្ទកាល័យ និងលោកស្រី សុងឡេង បូរ៉ា ជានាយិកាពិធីការនាយករដ្ឋមន្ត្រីដដែល
23, Aug 2023 , 10:44 am        
រូបភាព
ពីខុទ្ទកាល័យតេជោ មក​ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ហូ សិទ្ធី ជានាយកខុទ្ទកាល័យ និងលោកស្រី សុងឡេង បូរ៉ា ជានាយិកាពិធីការ ដដែល
ពីខុទ្ទកាល័យតេជោ មក​ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ហូ សិទ្ធី ជានាយកខុទ្ទកាល័យ និងលោកស្រី សុងឡេង បូរ៉ា ជានាយិកាពិធីការ ដដែល
ដោយ: រួបរួម
ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២២ ខែសីហា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងថ្នាក់ដឹកនាំខុទ្ទកាល័យ និងពិធីការសម្តេច ហ៊ុន សែន កាលពីអាណត្តិមុន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក ហូ សិទ្ធី នៅតែកាន់តំណែងជានាយកខុទ្ទកាល័យ និងលោកស្រី សុងឡេង បូរ៉ា បន្តតួនាទី ជានាយិការពិធីការ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដដែល។

 
លោក ហូ សិទ្ធី ដែលមានតំណែងជាទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេសផងដែរនោះ បន្តតំណែងជា នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដោយមានឋានៈស្មើទេសរដ្ឋមន្ត្រីដូចគ្នា។ លោក មាននាយករង និងនាយិការង២៣នាក់ ក្នុងនោះ លោក ប្រាក់ វណ្ណឌី, លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ មានឋានៈស្មើទេសរដ្ឋមន្ត្រី។
 
នាយករង និងនាយិការងខុទ្ទកាល័យដែលមានឋានៈស្មើរដ្ឋមន្ត្រី រួមមាន លោក ហ៊ុន ស៊ីថា, លោក សេង ទៀង,លោក កឹមរ័ត្ន វិសិដ្ឋ, លោក ឈរ ផល្លី, លោក ស្លាត សុភាព, លោកតាន់ បញ្ញាវុធ, លោក ចៅ តុល, លោកស្រី ម៉ែន នារីសោភ័គ, លោក រស់ កុសល, លោក ហាក់ សុខហៃ និងលោក យី ដន។
 
រីឯលោក ឌី ពៅ, លោក អ៊ុំ គីតូ, លោក ងួន សំណាង, លោក ហូ មនោ និងលោកស្រី ឆេង សុផាវី ជានាយករង នាយិការងខុទ្ទកាល័យ ដែលមានឋានៈស្មើរដ្ឋលេខាធិការ ខណៈ លោក ហូ សិទ្ធីគុណ, លោក សេង ពិទូ, លោក ឈន ឆដា និងលោកស្រី ឈិត រតនា មានឋានៈស្មើអនុរដ្ឋលេខាធិការ។
 
ចំពោះសមាសភាពពិធីការនាយករដ្ឋមន្ត្រី លោកស្រី សុងឡេង បូរ៉ា នៅតែនាយិការពិធីការដូចកាលពីរដ្ឋាភិបាលសម្តេច ហ៊ុន សែន ផងដែរ។ លោកស្រីមានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
 
ពិធីការ៤រូប រួមមាន លោកស្រី ទ្រី សុខា មានឋានៈស្មើរដ្ឋមន្ត្រី, លោក ជា យុពា និងលោកស្រី រស់ ចន្ទផល្លី មានឋានៈស្មើរដ្ឋលេខាធិការ ខណៈលោក មែ ស៊ីថន ជាពិធីការដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ៕

© រក្សាសិទ្ធិដោយ thmeythmey.com