ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស រដ្ឋា និងលោក ជួន ណារិន្ទ ឡើងជាអគ្គស្នងការរងនគរបាលជាតិ
23, Aug 2023 , 7:07 pm        
រូបភាព
(ឆ្វេង) លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលត្រូវឡើងជាអគ្គស្នងការរងនគរបាលជាតិ។
(ឆ្វេង) លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលត្រូវឡើងជាអគ្គស្នងការរងនគរបាលជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំងលោក ស រដ្ឋា និងលោក ជួន ណារិន្ទ ទៅជាអគ្គស្នងការរងនគរបាលជាតិ ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះថ្ងៃទី២៣ សីហា។


 
អនុក្រឹត្យដែលចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត បានសម្រេចឱ្យលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឡើងទៅជាអគ្គស្នងការរងនគរជាតិ។
 
ក្នុងលិខិតដដែលនោះ លោកនាយករដ្ឋមន្រ្តី ក៏សម្រេចដំឡើងលោក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទៅជាអគ្គស្នងការរងនគរបាលជាតិដែរ។ លោក ស រដ្ឋា គឺជាកូនប្រុសរបស់សម្ដេច ស ខេង។ 
 

Tag:
 នយោបាយ
  ស រដ្ឋា
  ជួន ណារិន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com