ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជួន ណារិន្ទ ឡើងកាន់តំណែងស្នងការនគរបាលរាជធានីភ្នំពេញ ជំនួសលោក ស ថេត
24, Aug 2023 , 10:43 am        
រូបភាព
លោក ជួន ណារិន្ទ ដែលទើបឡើងជាអគ្គស្នងការរងនគរបាលជាតិ ត្រូវបានតែងតាំងជាស្នងការនគរបាលរាជធានីភ្នំពេញ ជំនួសលោក ស ថេត ។ នេះបើតាមសេចក្តីសម្រេចរបស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ សីហា។



លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានដំឡើងជាអគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ សីហា មុននឹងបន្តកាន់តួនាទីជំនួសលោក ស ថេត នេះ។ ដោយឡែកលោក ស ថេត ត្រូវបានដំឡើងជាអគ្គស្នងការនគរបាលជាតិ ជំនួសលោក នេត សាវឿន ដែលបានឡើងជាឧបនាយករដ្ឋមន្រ្តី នាអាណត្តិទី៧នេះ។
 
ឧបនាយករដ្ឋមន្រ្តី លោក នេត សាវឿន នឹងត្រូវជួយនាយករដ្ឋមន្រ្តីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ, ក្នុងក្របខណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្រ្តីក្នុងការសម្របសម្រួលដឹកនាំកម្លាំងគ្រប់ប្រភេទ ដើម្បីការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្រ្តីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្រ្តីអវត្តមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរដ្ឋាភិបាល តាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងៗទៀត ដែលនាយករដ្ឋមន្រ្តីប្រគល់ជូន៕
 

Tag:
 ជួន ណារិន្ទ
  នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com