អត្ថបទពាណិជ្ជកម្ម
មិននឹកស្មានថា លោក វ៉ា សុធា លះបង់ដល់ថ្នាក់ហ្នឹងសោះដើម្បីកិច្ចការសប្បុរសធម៌
27, Aug 2023 , 10:05 pm        
រូបភាព
ដោយ: ថ្មីៗ
លោក វ៉ា សុធា ជាបុគ្គលសកម្មនឹងកិច្ចការងារសប្បុរសធម៌។ ក្នុងរយៈពេលជាង២០ឆ្នាំ កន្លងមកនេះ លោកវ៉ា សុធា បានលះបង់ទាំងពេលវេលា, និងថវិកាផ្ទាល់ខ្លួន ដើម្បីជួយសង្រ្គោះដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់, អគ្គិភ័យ, កុមារកំព្រា, ស្ត្រីមេម៉ាយ, មនុស្សចាស់ និងប្រជាជនទីទាល់ក្រ។
 
លោក វ៉ា សុធា បានឲ្យដឹងថា ការជួយអ្នកដទៃគឺជាទាន ជាបុណ្យកុសល ដែលមិនអាចកាត់ថ្លៃបាន។ នៅពេលដែលយើងមានសធាជ្រះថ្លា ធ្វើបុណ្យដោយចិត្តស្មោះ យើងនឹងទទួលបានក្តីសុខ និងស្នាមញញឹមមកឲ្យខ្លួនឯង និងក្រុមគ្រួសារ។ 
 
លោក វ៉ា សុធា បានគូសបញ្ជាក់ថា៖«ស្នាមញញឹមរបស់ពួកគាត់ គឺជាក្តីស្រុខរបស់ខ្ញុំ! យើងរស់នៅក្នុងសហគមន៍តែមួយ, ប្រទេសជាតិតែមួយ, យើងត្រូវតែចេះជួយគ្នាទៅវិញទៅមក សូមតាមពាក្យស្លោកខែ្មរស្រឡាញ់ខ្មែរ, ខ្មែរជួយខ្មែរ»។ 
 
 


ក់ស្តែងកាលពីចុងឆ្នាំ ២០២០ លោក វ៉ា សុធា និងសប្បុរសជននានា បានមូលគ្នានាំយក  អង្ករ មី ត្រីខ ⁃ ទឹកស៊ីអ៉ីវ ស្ករស ទឹកដោះគោ ឃីប (អាហារសម្រន់កញ្ចប់) និងទឹកបរិសុទ្ធ អស់សរុបជាថវិកា ជាង ១០ លានរៀល ចុះចែកជូនដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ 


សម្រាប់ថ្ងៃអនាគត លោក វ៉ា សុធា នៅតែបន្ត កិច្ចការសប្បររសធម៌ ជាពិសេសជួយប្រជា ជនដែលងាយរងគ្រោះ និងត្រូវការជំនួយជាបន្ទាន់។ អំពើល្អរបស់លោក វ៉ា សុធា គឺពិតជាមិនសាបសូន្យឡើយ ពោលគឺជាគំរូល្អសម្រាប់ប្រជាជនកម្ពុជា និង ក្មេងៗជំនាន់ក្រោយ៕
 















(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com