ជាតិ
នយោបាយជាតិ
លោក យ៉ែម បុញ្ញឫទ្ធិ ចេញពីបក្សខ្មែររួបរួមជាតិ ដោយសារខ្វែងគំនិតគ្នា 
×![]()
ភ្នំពេញ៖ លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានបក្សខ្មែររួបរួមជាតិ ប្រកាសលាលែងពីបក្សនេះ ដោយសារ មានទស្សនៈផ្ទុយគ្នា លើការចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ការចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជារឿងពុំចាំបាច់ ខណៈកម្ពុជាមានស្ថានប័នជាច្រើនហើយ ដូចជា រដ្ឋសភា និងរដ្ឋាភិបាល។ ដូច្នេះ លោកសង្កត់ធ្ងន់ថា ដើម្បីកាត់បន្ថយចំណាយ រដ្ឋពុំគួរបង្កើតស្ថាប័នច្រើនឡើយ។ ឈរលើគោលការណ៍ខាងលើនេះ ទើបលោក យ៉ែម បុញ្ញឫទ្ធិ សម្រេចចេញពីបក្សខ្មែររួបរួមជាតិ។
សូមស្ដាប់ការពន្យល់លម្អិតរបស់ លោក យ៉ែម បុញ្ញឫទ្ធិ៖
ការដកខ្លួនចេញរបស់លោក យ៉ែម បុញ្ញឫទ្ធិ គឺធ្វើឡើងបន្ទាប់ពីបក្សខ្មែររួបរួមជាតិសម្រេចចូលរួមក្នុង ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ កាលពីថ្ងៃទី៣១សីហា។ យ៉ាងណា ក្នុងរយៈពេល១១ខែ ដែលលោក បានចូលបក្សខ្មែររួបរួមជាតិ លោកបានកោតសរសើរចំពោះការដឹកនាំរបស់លោក ញឹក ប៊ុនឆៃ ជាប្រធានបក្ស ដែលបានទាញសំឡេងគាំទ្រពីពលរដ្ឋយ៉ាងច្រើន អំឡុងពេលឃោសនាបោះឆ្នោត៕
© រក្សាសិទ្ធិដោយ thmeythmey.com