កីឡាជាតិ
ជាតិ
AFC Asian Cup៖ ជម្រើសជាតិ លីបង់អាយុក្រោម ២៣ឆ្នាំ បរាជ័យ ៦ ប្រកួតជាប់គ្នា មុនជួបកម្ពុជា
06, Sep 2023 , 7:59 am        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ប្រកួតជាមួយ ថៃ ពានរង្វាន់ AFF U23 រូបពី FFC
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ប្រកួតជាមួយ ថៃ ពានរង្វាន់ AFF U23 រូបពី FFC
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ត្រូវប្រកួតជាមួយ លីបង់ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ យប់ Prince Sultan Bin Adulaziz Sports City នៃប្រទេសអារ៉ាប៊ី សាអូឌីត ក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ២៣ឆ្នាំ វគ្គចែកពូល (AFC U23 Asian Cup Qualifiers)។ មុនជួបកម្ពុជានេះ ក្រុមលីបង់ ចាញ់ ៦ប្រកួតជាប់គ្នាហើយ។



ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ត្រូវប្រកួតជាមួយ លីបង់ ក្នុងវគ្គចែកពូល J។ សម្រាប់ឆ្នាំ ២០២៣នេះ កម្ពុជា មិនសូវបានចូលរួមព្រឹត្តិការណ៍អន្ដរជាតិច្រើនប៉ុន្មានទេ ដោយគ្រាន់តែបានប្រកួត ក្នុងព្រឹត្តិការណ៍ AFF U23 Championship នៅប្រទេសថៃ កាលពីថ្ងៃទី១៧-២១ ខែសីហា ប៉ុណ្ណោះ។ ៣ប្រកួតចុងក្រោយរបស់កម្ពុជា អាយុក្រោម ២៣ឆ្នាំ គឺឈ្នះ ព្រុយណេ ៥-០, ស្មើ មីយ៉ាន់ម៉ា ១-១ និងចាញ់ ថៃ ក្នុងលទ្ធផល ២-០។
 


ចំណែកលីបង់ បានប្រកួតអន្ដរជាតិនានា សរុប ៩ប្រកួត ក្នុងនោះចាញ់ ៨ប្រកួត និងឈ្នះ១ ក្នុងឆ្នាំ២០២៣ ។ ៩ប្រកួតនោះ មានដូចជាការប្រកួតមិត្តភាពអន្ដរជាតិ (Friendly Match), WAFF U23 Championship និង Pan Arab Games។ ចំណែក ៦ប្រកួតចុងក្រោយ លីបង់ មិនធ្លាប់ឈ្នះសោះ និងមានគ្រាប់បាល់ទំលាយសំណាញ់ទីគូប្រកួតតែ១ គ្រាប់ប៉ុណ្ណោះ។
 
ក្រោមការដឹកនាំ លោក Koji Gyotoku គ្រូជម្រើសជាតិបាល់ទាត់កម្ពុជា អាយុក្រោម ២៣ឆ្នាំ តើក្រុមជម្រើសជាតិកម្ពុជា អាចយកឈ្នះ លីបង់ បានដែរឬទេ?
ក្នុងថ្ងៃជាមួយគ្នា ម្ចាស់ផ្ទះ ពូល J អារ៉ាប៊ី សាអូឌីត ត្រូវស្វាគមន៍ ម៉ុងហ្គោលី នៅកីឡដ្ឋាន Prince Sultan Bin Adulaziz Sports City វេលាម៉ោង ១១:០០ យប់៕
 

Tag:
 បាល់ទាត់
  AFC U23 Asian Cup Qatar
© រក្សាសិទ្ធិដោយ thmeythmey.com