ជាតិ
ក្រសួងកសិកម្ម លើកពេលប្រឡងជ្រើសរើសមន្រ្តី ដែលគ្រោងរៀបចំនៅថ្ងៃទី១៦កញ្ញានេះ
10, Sep 2023 , 4:19 pm        
រូបភាព
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ ការប្រឡងជ្រើសរើសមន្រ្តីចូលបម្រើការក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគ្រោងរៀបចំនៅថ្ងៃទី១៦ កញ្ញាខាងមុខនេះ ត្រូវបានលើកពេល។ មូលហេតុដែលលើកពេលការប្រឡងនេះ អនុវត្តតាមប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត ជុំវិញការផ្អាកការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មី។


 
បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាចេញសារសំឡេង ទាក់ទងនឹងការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មី នៅថ្ងៃទី៩ កញ្ញានេះ ក្រសួងកសិកម្មបានចេញសេចក្ដីជូនដំណឹងលើកពេលការប្រឡងក្នុងឆ្នាំ២០២៣។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងរៀបចំការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការនៅថ្ងៃទី១៦ កញ្ញាខាងមុខនេះ។ 
 
ដោយឡែក កាលបរិច្ឆេទរៀបចំការប្រឡងថ្មី ក្រសួងកសិកម្ម នឹងជូនដំណឹងនៅពេលក្រោយ។ តាមរយៈការប្រឡងតាមរយៈការរៀបចំការប្រឡងនេះ ក្រសួងកសិកម្ម ត្រូវការជ្រើសរើសមន្រ្តីបច្ចេកទេសជាន់ខ្ពស់ចំនួន ៥២នាក់ សម្រាបបម្រើការងារនៅអង្គភាពថ្នាក់កណ្ដាល និងមន្ទីរកសិកម្ម រាជធានី-ខេត្ត។
 
បើតាមសម្ដេច ហ៊ុន ម៉ាណែត ការប្រឡងជ្រើសរើសមន្ត្រី នឹងចាប់ផ្តើមវិញ នៅពេលដែល យន្តការ និងគណៈកម្មការកំណែទម្រង់មន្ត្រីមុខងារសាធារណៈថ្មី ត្រូវបានរៀបចំរួចរាល់នៅពេលខាងមុខ៕
 
 
 

Tag:
 ក្រសួងកសិកម្ម
  ប្រឡង
© រក្សាសិទ្ធិដោយ thmeythmey.com