អន្តរជាតិ
OPEC ៖ តម្រូវការប្រេងឆៅនឹងកើនជាង ២លានប៉ារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ
16, Sep 2023 , 8:39 am        
រូបភាព
វិស្វករនៅ Saudi Aramco ដែលជាក្រុមហ៊ុនរដ្ឋរបស់អារ៉ាប៊ីសាអូឌីត ។ រូបភាព AFP ។
វិស្វករនៅ Saudi Aramco ដែលជាក្រុមហ៊ុនរដ្ឋរបស់អារ៉ាប៊ីសាអូឌីត ។ រូបភាព AFP ។
អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានព្យាករថា តម្រូវការប្រេងឆៅសកលនឹងកើនឡើង ២,២៥លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៤ ខណៈឆ្នាំមុនកើនដល់ ២,៤៤លានបារ៉ែលក្នុងមួយថ្ងៃ។

 
នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយ OPEC បានរក្សាការព្យាកររបស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងពិភពលោកនៅឆ្នាំ ២០២៣ និង ២០២៤ ដោយផ្អែកលើការរំពឹងទុកនៃពីប្រទេសដែលមានសេដ្ឋកិច្ចធំៗក្នុងពិភពលោក បើទោះបីជាមានការកើនឡើងនៃតម្រូវការប្រេងពិភពលោកនាពេលបច្ចុប្បន្នក៏ដោយ។
 
អង្គការ OPEC ព្យាករថា តម្រូវការប្រេងឆៅពិភពលោកនឹងកើនឡើង ២,២៥ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៤ ធៀបនឹងការព្យាករកើនឡើង ២,៤៤ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៣។
 
របាយការណ៍របស់អង្គការ OPEC បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងជំរុញតម្រូវការប្រេង ជាពិសេសដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ និងអាកាសចរណ៍។
 
OPEC ក៏បានកំណត់ថាសន្ទុះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆមាសទីមួយនៃឆ្នាំនេះ នៅតែមានស្ថិរភាព ទោះបីជាមានបញ្ហាប្រឈមជាច្រើន រួមទាំងអតិផរណាខ្ពស់ ការបង្កើនអត្រាការប្រាក់ និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ។
 
ជាពិសេស OPEC ជឿជាក់ថា និន្នាការបច្ចុប្បន្ននៃកំណើនសេដ្ឋកិច្ចពិភពលោកដែលមានស្ថិរភាពបានបន្តនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ដោយសារការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ជាពិសេសនៅក្នុងវិស័យសេវាកម្ម។
 
កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងឈានដល់ ២,៧ភាគរយនៅឆ្នាំ ២០២៣ និង ២,៦ភាគរយនៅឆ្នាំ ២០២៤៕
 

Tag:
 ប្រេង
  OPEC
© រក្សាសិទ្ធិដោយ thmeythmey.com