ជាតិ
ទោះមានពិការភាព អ្នកស្រី ធូ ចន្ទរ័ត្ន ប្រឹងលក់នំដើម្បីឱ្យកូនទៅរៀន
16, Sep 2023 , 10:09 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ អ្នកស្រី ធូ ចន្ទរ័ត្ន ជាអ្នកលក់នំតាមរទេះនៅស្ដុបស្ពានដែកចំការដូង  ដែលមានពិការភាពភ្នែកទាំងសងខាង។ បើទោះជាអ្នកស្រី មានពិការភាពមែន  តែអ្នកស្រីមិននឿយហត់​នឹង​ការប្រកបមុខរបរ​មួយ​នេះនោះទេ ដោយសារវាអាច​ផ្តល់ ប្រាក់​ផ្គត់ផ្គង់​ការ​សិ​ក្ស​របស់​កូនៗអ្នកស្រី។ យ៉ាងណាក៏ដោយ អ្នកស្រី​នៅតែ​ស​ប្បាយ​ចិត្តនិងតស៊ូឈរលក់ក្រោមកម្ដៅថ្ងៃ ដើម្បីជីវភាព និងឱ្យ​កូនៗបានរៀន​មានចំណេះដឹង។



ប្រិយមិត្តដែលជិះឆ្លងតាមស្តុបស្ពានដែកចំការដូង ច្បាស់ជាបានឃើញស្រ្តីម្នាក់ឈរលក់នំ នៅក្បែរស្តុបនេះហើយ។ អ្នកស្រី ចន្ទរ័ត្ន ឈរលក់ពីម៉ោង ១២ថ្ងៃត្រង់ដល់ម៉ោង ៥ល្ងាច។នំរបស់អ្នកស្រី មានតម្លៃ៣០០០រៀលក្នុងមួយកញ្ចក់។ តាមរយៈការលក់នំនេះ អាចផ្ដល់ចំណូលឱ្យអ្នកស្រី បាន៣ម៉ឺនរៀលក្នុងមួយថ្ងៃ។ 
 
ក្នុងមួយខែៗអ្នកស្រី ត្រូវចំណាយលុយបង់បន្ទប់ជួល និងត្រូវផ្គត់ផ្គង់កូនៗរបស់គាត់។ អ្នកស្រី ចន្ទរ័ត្ន បានឱ្យដឹងថា៖ «ប្រកបរបរនេះ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ និងឱ្យកូនទាំង២នាក់បានទៅសិក្សាមានចំណេះដឹង»។ 
 
មើលមិនឃើញក៏ពិតមែន តែស្រ្តីមានពិការភាពរូបនេះ អាចដឹងពីចំនួនក្រដាសប្រាក់ ដូចជា ក្រដាស ៥ពាន់រៀល, ១ម៉ឺនរៀល និង១ពាន់រៀលជាដើម។    ដ្បិតអ្នកស្រី ចន្ទរ័ត្ន មិនស្គាល់ក្រដាសច្រើនមែន តែអ្នកស្រី គិតថាខ្លួនមានពិការភាព ដូច្នេះ មិនមានអ្នកបន្លំឡើយ៕
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ
 

© រក្សាសិទ្ធិដោយ thmeythmey.com