ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខ ដល់ប្រទេសម៉ារ៉ុកដែលរងគ្រោះរញ្ជួយដី
17, Sep 2023 , 11:28 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសាររំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនម៉ារ៉ុក ដែលបានរងគ្រោះរញ្ជួយដីកាលពីសប្ដាហ៍មុន។



ក្នុងសាររំលែកទុក្ខចុះថ្ងៃទី ១៣ ខែកញ្ញា សម្ដេច ហ៊ុន ម៉ាណែត បានសម្ដែងការសោកស្ដាយចំពោះប្រទេសម៉ារ៉ុកដូចនេះ៖ « ក្នុងនាមប្រជាជនកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមកក្រំបំផុតនេះជាមួយឯកឧត្តម។ ជូនចំពោះប្រជាជនម៉ារ៉ុកជាមិត្ត ប្រជាជនកម្ពុជាសូមបង្ហាញពីសាមគ្គីភាពទាំងស្រុងក្នុងគ្រាដ៏សោកសង្រេង និងការឈឺចាប់ដែលមិនអាចនិយាយបាន»។ 
 
គួររំលឹកថា ប្រទេសស្ថិតនៅក្នុងតំបន់អាហ្រ្វិកខាងជើង ម៉ារ៉ុក បានរងគ្រោះរញ្ជួយដី កាលពីថ្ងៃទី៨ ខែកញ្ញា ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរងរបួស ជាង៥ពាន់នាក់។ គ្រោះរញ្ជួយដីកម្រិត ៦,៨ វ៉ិចទ័រ ដោយមានចម្ងាយ ៧២គីឡូម៉ែត្រ ពីតំបន់បេតិកភណ្ឌពិភពលោក Marrakesh៕

© រក្សាសិទ្ធិដោយ thmeythmey.com