អន្តរជាតិ
សភាថៃ នឹងជំរុញឱ្យមានច្បាប់ថ្មីដើម្បីរឹតបន្តឹងការប្រើប្រាស់កញ្ឆា
22, Sep 2023 , 8:29 am        
រូបភាព
សភាថៃ នឹងបន្តជំរុញការអនុវត្តច្បាប់លើការប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្ត និងការស្រាវជ្រាវ។ នៅថៃ កញ្ឆាត្រូវបានដាក់ឱ្យប្រើប្រាស់ដោយស្របច្បាប់តែមិនទាន់មានបទប្បញ្ញត្តិត្រឹមត្រូវអស់រយៈពេលច្រើនជាងមួយឆ្នាំមកហើយ។

 
កាលពីឆ្នាំ២០២២ ថៃបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលអនុញ្ញាតឱ្យការប្រើប្រាស់កញ្ឆា។ ប៉ុន្តែជាមួយគ្នានេះ ការអនុញ្ញាតិនេះក៏គ្មានវិធានការជាក់លាក់ណាមួយដែលនាំឱ្យរដ្ឋាភិបាលថ្មីរួសរាន់ចេញច្បាប់ដើម្បីការពារការប្រើប្រាស់ដោយមិនបានត្រួតពិនិត្យជាមុន ជាពិសេសចំពោះកុមារ។
 
លោក Saritpong Kiewkong ដែលមកពីគណបក្ស Bhumjaithai ដែលតស៊ូឱ្យមានការប្រើកញ្ឆា និយាយថា ច្បាប់ថ្មីខាងលើនេះនឹងកំណត់គោលដៅលើឧស្សាហកម្មដែលនឹងកើនដល់១,២ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ កន្លងមក គេឃើញការរីកដុះដាលហាងកញ្ឆាពាសពេញក្រុងបាងកក និងកន្លែងទេសចរណ៍សំខាន់ៗផ្សេងទៀតដូចជារមណីយដ្ឋានកោះភូកេតជាដើម។
 
«កញ្ឆានឹងត្រូវបានគូសបន្ទាត់ពីរសម្រាប់គោលបំណងវេជ្ជសាស្រ្ត និងការស្រាវជ្រាវ ប៉ុន្ដែមិនទាន់មានគោលការណ៍សម្រាប់ការប្រើប្រាស់កម្សាន្តទេ» ។ សមាជិកសភាបក្ស Bhumjaithai និយាយបែបនេះ។ 
 
គួរបញ្ជាក់ថា សេចក្តីព្រាងនៃច្បាប់មួយនេះ ដែលបង្រួបបង្រួមវិធានការប្រឆាំងនឹងការប្រើប្រាស់កញ្ឆាជាសាធារណៈ ដែលរដ្ឋាភិបាលកំពុងទប់ស្កាត់។ នីតិវិធី នឹងចំណាយពេលមួយឆ្នាំដើម្បីបញ្ចប់ និងអនុម័ត។ ច្បាប់នេះនឹងគ្របដណ្តប់លើការអនុញ្ញាតឱ្យដាំរុក្ខជាតិនេះ ការលក់ដូរ និងការចែកចាយ ក៏ដូចជាវិធានការតឹងរ៉ឹងប្រឆាំងនឹងការលក់នៅក្នុងប្រាសាទ សាលារៀន និងសួនកម្សាន្ត។
 
កាល​ពី​សប្តាហ៍​មុន ​នាយក​រដ្ឋមន្ត្រី​ថៃ សេដ្ឋា ថាវីស៊ីន ក៏បាន​និយាយ​ថា លោក​គាំទ្រ​ការប្រើកញ្ឆា​ផ្នែក​វេជ្ជសាស្ត្រប៉ុណ្ណោះ ​មិន​មែនលើ​​ការ​កម្សាន្តនោះ​ទេ​៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com