ជាតិ
អត្ថបទពាណិជ្ជកម្ម
ផ្សាយផ្ទាល់ការចាប់រង្វាន់សម្រាប់អតិថិជន អេ អឹម ខេ នៅថ្ងៃទី ២៥ ខែកញ្ញា ម៉ោង៤រសៀល
22, Sep 2023 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
ការចាប់រង្វាន់សម្រាប់អតិថិជនរបស់ អេ អឹម ខេ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ ហើយការចាប់រង្វាន់នេះនឹងស្វែងរកអ្នកឈ្នះចំនួន ៣០នាក់ ដែលម្នាក់ៗនឹងទទួលបានទឹកប្រាក់ចំនួន ១០ម៉ឺនរៀល។
 
អតិថិជន អេ អឹម ខេ ទាំងអស់គ្នាបានដឹងរួចមកហើយថា ធនាគារចល័តរបស់ អេ អឹម ខេ (AMK Mobile) បានដាក់អោយមានការលេង AMK ល្បងប្រាជ្ញា សប្បាយៗ និងប្ដូរពិន្ទុដើម្បីទទួលយកឱកាសទៅផ្សងសំណាងក្នុងការចាប់រង្វាន់ដែលទឹកប្រាក់សរុបចំនួន ៧០លានរៀល។ ហើយ អេ អឹម ខេ ក៏បានផ្សាយបន្តផ្ទាល់ការចាប់រង្វាន់រកអ្នកឈ្នះជាច្រើននាក់ ច្រើនសប្ដាហ៍រួចមកហើយដែរ។ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ នឹងមានការចាប់រង្វាន់ស្វែងរកអ្នកឈ្នះចំនួន ៣០នាក់ទៀត ដែលម្នាក់ៗនឹងទទួលបានទឹកប្រាក់ចំនួន ១០ម៉ឺនរៀល។ 
 


សម្រាប់អតិថិជនថ្មីដែលមិនទាន់បានលេងលោកអ្នកអាចធ្វើការទាញយកកម្មវិធីនៅទីនេះ (Link)  ហើយធ្វើប្រតិបត្តិការដូចជា បញ្ចូលលុយទូរស័ព្ទ បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាមនិងបង់វិក្កយបត្រផ្សេងៗដើម្បីទទួលបានពិន្ទុ។ 
 
វិធីសាស្រ្ដទទួលបានពិន្ទុ៖
  • អតិថិជនទាំងអស់នឹងទទួលបាន ១ពិន្ទុ នៅពេលធ្វើការទូទាត់វិក្កយបត្តិដូចខាងក្រោម៖
  • បញ្ចូលលុយទូរស័ព្ទ
  • បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាម
  • បង់ប្រាក់កម្ចី និងប័ណ្ណឥណទាន
  • បង់អ៊ីនធឺណែត និងទូរទស្សន៍ខ្សែកាប
  • បង់ថ្លៃការសិក្សា
  • និងបង់វិក្កយបត្រផ្សេងៗ
ការប្ដូរពិន្ទុ៖
  • ប្ដូរ ២ពិន្ទុ ដើម្បីទទួលបានឱកាសលេងកម្សាន្ដ ឆ្លើយសំណួរជាមួយនឹង អេ អឹម ខេ ល្បងប្រាជ្ញា (របៀបប្ដូរពិន្ទុ)
  • ប្ដូរ ៥ពិន្ទុ ដើម្បីទទួលបានឱកាសផ្សងសំណាងចាប់ឆ្នោតរៀងរាល់ ២សប្ដាហ៍ម្ដង (របៀបប្ដូរពិន្ទុ)

លក្ខន្ដិក៖
  • ប្តូរ ៥ពិន្ទុ ទទួលបានឱកាសផ្សងសំណាង ដើម្បីឈ្នះរង្វាន់សាច់ប្រាក់ម្តង (ឧ. ៥ពិន្ទុ = x1)
  • ប្តូរ ២ពិន្ទុ ទទួលបានឱកាសលេងឆ្លើយសំណួរល្បងប្រាជ្ញាម្តង (ឧ. ២ ពិន្ទុ = x1)
  • ឱកាសផ្សងសំណាងយករង្វាន់សាច់ប្រាក់ចំនួន១០ម៉ឺនរៀល ចំនួន ៣០រង្វាន់ រៀងរាល់ថ្ងៃទី១០ និងទី២៥ ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកា និងរង្វាន់សាច់ប្រាក់ចំនួន១លានរៀល ចំនួន ៤០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ២០២៣។ ប្រសិនបើការចាប់រង្វាន់ចំថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក នឹងលើកទៅថ្ងៃធ្វើការបន្ទាប់។
  • ប្រាក់រង្វាន់នឹងបញ្ចូលទៅគណនីរបស់អ្នកឈ្នះបន្ទាប់ពីបញ្ចប់កម្មវិធីចែករង្វាន់នៅ អេ អឹម ខេ។
  • អតិថិជនម្នាក់អាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះក្នុងការចាប់ឆ្នោតមួយលើក។
  • ការចាប់រង្វាន់នឹងធ្វើការផ្សាយបន្ដផ្ទាល់នៅលើហ្វេសប៊ុកផេក AMK អេ អឹម ខេ។
  • ចំនួនឱកាសផ្សងសំណាងនឹងត្រូវរាប់ឡើងវិញនៅក្រោយថ្ងៃទី៩ និងទី២៤ ម៉ោង១១:៥៩យប់ ព្រោះចំនួនឱកាសរបស់លោកអ្នកត្រូវបានបញ្ចូលទៅក្នុងកម្មវិធីផ្សងសំណាងរួចហើយ។
  • គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។
***យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!
 







© រក្សាសិទ្ធិដោយ thmeythmey.com