កីឡាជាតិ
អន្តរជាតិ
«គ្មានMessi គ្មានការអបអរ» អ្នកគាំទ្រ Inter Miami ខឹងសម្បារក្រោយលទ្ធផលស្មើជាមួយក្រុម New York City
01, Oct 2023 , 6:19 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi គ្មានវត្តមានសារជាថ្មីម្តងទៀត សម្រាប់ការប្រកួតឱ្យក្រុម Inter Miami សម្រាប់ជំនួបទល់នឹងក្រុម New York City នៃក្របខណ្ឌ Major League Soccer។ អវត្តមានរបស់ Messi បានធ្វើឱ្យអ្នកគាំទ្រជាច្រើនអ្នកផ្ទុះការខឹងសម្បារ នៅលើបណ្តាញសង្គម X អតីត Twitter។

បើតាមរបាយការណ៍ក្លិប Inter Miami ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ នឹងត្រូវសម្រាកមួយប្រកួតបន្ថែមទៀត ក្រោយពីខកខានការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open Cup ដែលក្រុម Miami បានប្រកួតបាញ់ក្រុម Houston Dynamo លទ្ធផល ២-១។
 
Messi បានជួបបញ្ហារបួសក្រោយពីវិលត្រលប់ពីបេសសកម្មជាមួយនឹងក្រុមជម្រើសអាហ្សង់ទីនរួច ហើយ ។ កាលពីក្រុម Mami ប្រកួតទល់នឹងក្រុម Toronto FC ខ្សែប្រយុទ្ធម្ចាស់ពានរង្វាន់ World Cup រូបនេះ ក៏ត្រូវបានផ្លាស់ប្តូរចេញត្រឹមនាទី៣៦ ព្រោះតែរបួស។ តាំងពីនោះមកការប្រកួត ដែលគ្មានវត្តមាន Messi ធ្វើឱ្យក្រុមទទួលបានលទ្ធផលមិនល្អឡើ់យ។
 
នៅពេលដែលមានវត្តមាន​ Messi ក្រុមដែលមានលោក David Beckham ជាម្ចាស់ក្លិបមួយរូប តែងតែយកឈ្នះការប្រកួតជាបន្តបន្ទាប់ ១១លើកជាប់គ្នា ព្រមទាំងបានឈ្នះពានរង្វាន់ League Cup ថែមទៀត ក្រោយពីចូលរួមមិនដល់រយៈពេល ៣ខែផងនោះ។ 
 
ផ្ទុះការរិះគន់ខ្លាំងចំពោះអវត្តមាន Messi ដោយអ្នកគាំទ្រជាច្រើនបានសរសេរដោយពាក្យឌឺដងទៅកាន់ក្រុម Miami ថា «គ្មាន Messi គ្មានការអបអរកើតឡើង»។ ជាពិសេសអ្នកគាំទ្រខ្លះបង្ហាញភាពមិនពេញចិត្តចំពោះក្លិប ដែលពួកគេទន្ទឹងរង់ចាំមើលការប្រកួតរបស់ Messi ដែលមានវត្តមានលេងនៅការប្រកួតនោះ ហើយអ្នកគាំទ្រខ្លះក៏បានរិះគន់ចំពោះការលក់សំបុត្រដែលមានតម្លៃថ្លៃ តែគ្មានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម និងជាប្រធានក្រុមរបស់ពួកគេ។
 
គួរបញ្ជាក់ថាការប្រកួតរវាងក្រុម Inter Miami ទល់នឹងក្រុម New York City បានបញ្ចប់ទៅដោយលទ្ធផលស្មើ ១-១ នាថ្ងៃទី១ ខែតុលា ហើយការប្រកួតនេះក្រុមរបស់ Messi ហៀបនឹងចាញ់ការប្រកួតទៅហើយ ។ ប៉ុន្តែកីឡាករ​ Thomas Aviles រកបានគ្រាប់តាមស្មើ ១គ្រាប់មកវិញនៅនាទី៩០+៦ សង្គ្រោះក្រុមពីបរាជ័យ៕
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com