ជាតិ
​សូមទេសចរកុំចត ឬជ្រកយាន ​ក្រោមដើមឈើក្នុងតំបន់អង្គរ ពេលមេឃភ្លៀង
04, Oct 2023 , 1:59 pm        
រូបភាព
ទិដ្ឋភាពផ្នែកខ្លះ ក្នុងរមណីយដ្ឋានអង្គរ នារដូវវស្សា។
ទិដ្ឋភាពផ្នែកខ្លះ ក្នុងរមណីយដ្ឋានអង្គរ នារដូវវស្សា។
សៀមរាប៖ អាជ្ញាធរអប្សរា អំពាវនាវដល់អ្នកដឹកភ្ញៀវទេសចរ ឬអ្នកបើកយានគ្រប់ប្រភេទ បង្កើនការប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង ដោយកុំឈប់ ឬជ្រកក្រោមដើមឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការស្នើនេះ គឺដោយសារស្ថានភាពភ្លៀងធ្លាក់ជញ្ជ្រាំ ផ្គរ រន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់ ដែលងាយបង្កឱ្យដើមឈើខ្លះអាចរលំ ឬបាក់មែក។



យោងតាមការព្យាករ​អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែតុលានេះ រាជធានី និងបណ្ដាខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ។ ឯបរិមាណទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៥០ ទៅ៧០ភាគរយ​៕ 
 
 
 

Tag:
 ThmeyThmey
  រមណីយដ្ឋានអង្គរ
  រដូវវស្សា
  ខ្យល់កន្ត្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com