ជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ និស្សិតខ្មែរ៣២៣នាក់ក្នុងចំណោម៤៥៤នាក់ស្ថិតនៅទីតាំងសុវត្ថិភាពហើយ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១០ ខែតុលា នេះ បានបង្ហាញពីវឌ្ឍនភាពក្នុងកិច្ចប្រឹងប្រែងជួយដល់និស្សិតខ្មែរដែលកំពុងវត្តមាននៅប្រទេសអ៊ីស្រាអែល ខណៈប្រទេសនេះ ស្ថិតក្នុងការបង្ហូរឈាមរវាងកងទ័ពរដ្ឋាភិបាល និងក្រុមហាម៉ាស់។ បើតាមប្រមុខរដ្ឋាភិបាល ក្នុងចំណោមនិស្សិតខ្មែរចំនួន៤៥៤នាក់ មាន៣២៣នាក់ហើយដែលត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព ហើយបន្តប្រឹងប្រែងអន្តារាគមន៍សម្រាប់អ្នកនិស្សិត១៣១នាក់ទៀត។
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើតម្រូវការរបស់និស្សិតទាំងនោះ ទាំងអ្នកដែលស្ថិតនៅតំបន់សុវត្ថិភាព និងអ្នកនៅតំបន់ក្រហមនៅឡើយ។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ សម្តេចបានបញ្ជាក់ថា ក្រុមចារកិច្ចរបស់កម្ពុជា មានប្រព័ន្ធតេឡេក្រាមដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបណ្តានិស្សិតទាំងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com