ជាតិ
​និស្សិតខ្មែរនៅអ៊ីស្រាអែល ចង់វិលមកមាតុភូមិវិញ ព្រោះបារម្ភពីសុវត្ថិភាព ​
10, Oct 2023 , 3:09 pm        
រូបភាព
ក្រុមនិស្សិតខ្មែរហាត់ការជំនាញកសិកម្ម នៅអ៊ីស្រាអែល។ រូបភាព៖ ហុង សុដាណែត
ក្រុមនិស្សិតខ្មែរហាត់ការជំនាញកសិកម្ម នៅអ៊ីស្រាអែល។ រូបភាព៖ ហុង សុដាណែត
ភ្នំពេញ៖ ទៅដល់អ៊ីស្រាអែលបាន១ខែ កញ្ញា ហុង សុដាណែត និស្សិតហាត់​ការជំនាញ​កសិ​កម្ម បានជួបហេតុការណ៍ប្រយុទ្ធគ្នាយ៉ាងរន្ធត់ រវាងកងទ័ពអ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់ ប៉ាឡេស្ទីន ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៧ ខែតុលា។ យុវតីរូបនេះ ចាត់​ទុកសង្រ្គាម​នេះដូចជាសុបិនដ៏អាក្រក់ ខណៈរូបគេ និងនិស្សិតខ្មែរ ៧នាក់ផ្សេងទៀត កំពុងបារម្ភ​ពីសុវត្ថិភាព និងចង់ត្រឡប់មកមាតុភូមិវិញ។



ចាប់តាំងពីម៉ោង៩យប់ ថ្ងៃទី៩ ខែតុលា មកដល់ពេលនេះ វិវាទរវាងអ៊ីស្រាអែល និងក្រុម​ហាម៉ាស់ ហាក់ស្ងប់ស្ងាត់បន្តិច ខណៈតំបន់ Sderot ត្រូវបានការពារយ៉ាងតឹងរឹង​ពី​សំណាក់​អាជ្ញាធរអ៊ីស្រាអែល។ បច្ចុប្បន្ន និស្សិតកម្ពុជាទាំង៨រូប កំពុងលាក់ខ្លួន​ក្នុងបន្ទប់សុវត្ថិភាព​មួយ​កន្លែងនៅ Sderot ដែលមានចម្ងាយប្រមាណ៤ គីឡូម៉ែត្រ ពីដែនដីកាហ្សា របស់​ក្រុមហាម៉ាស់។
 
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១០ ខែតុលា បានបញ្ជាក់ថា កម្ពុជា​បានជម្លៀសនិស្សិត​៣២៣នាក់ ក្នុងចំណោម៤៥៤នាក់ ទៅកាន់ទីតាំង​មាន​សុវត្ថិភាព ហើយ​បន្ត​ប្រឹងប្រែង​អន្តរាគមន៍​ស្វែងរកទីសុវត្ថិភាព សម្រាប់និស្សិត​១៣១នាក់ទៀត៕ 
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស់
© រក្សាសិទ្ធិដោយ thmeythmey.com