ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជីវ កេង ត្រូវបានតែងតាំងជាប្រធានតុលាការកំពូល
10, Oct 2023 , 5:51 pm        
រូបភាព
លោក ជីវ កេង ត្រូវបានតែងតាំងជាប្រធានតុលាការកំពូល ជំនួសលោក ឌីត មន្ទី ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅថ្ងៃទី១០ តុលា។

មុនទទួលបានតំណែងនេះ លោក ជីវ កេង បម្រើការងារជាអនុប្រធានតុលាការកំពូល តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣។ លោក ជីវ កេង ក៏ធ្លាប់ធ្វើប្រធានសាលាដំបូងរាជធានីភ្នំពេញ ពីឆ្នាំ២០០៥ ដល់២០១៤ដែរ។ បើនិយាយពីវិស័យច្បាប់នេះវិញ លោក ជីវ កេង បានប្រកបការងារផ្លូវច្បាប់នេះ តាំងពីអំឡុងទសវត្សរ៍៨០មក។


Tag:
 ជីវ កេង
  នយោបាយ
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com