ជាតិ
បុណ្យភ្ជុំបិណ្ឌ
កាត់បន្ថយការខ្ជះខ្ជាយ! ព្រះសង្ឃ វត្តស្ទឹងមានជ័យចែកចង្ហាន់ទៅពុទ្ធបរិស័ទ និងក្មេងៗ
14, Oct 2023 , 10:09 am        
រូបភាព
ភ្នំពេញ៖ នាពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ បានចាត់ចែងចង្ហាន់ជូនពុទ្ធបរិស័ទ និងកុមារក្រីក្រ ដែលរស់នៅក្នុងតំបន់ជុំវិញ។ ការបដិបត្តិដូចនេះ ក្នុងគោលបំណងកាត់បន្ថយការខ្ជះខ្ជាយ ខណៈម្ហូបអាហារនៅរដូវភ្ជុំសម្បូរពោរពាស។



អត្តតេជោ ភិក្ខុ អាំ តុងអាន មេកុដិ១៤ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ មានសង្ឃដីការថា សព្វថ្ងៃ គ្មានម្ហូបអាហាររបស់ញាតិញោមណាម្នាក់ ត្រូវបានយកទៅបោះចោលនោះទេ។ ជាក់ស្ដែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ចំណីចំណុកទាំងនោះត្រូវបានព្រះសង្ឃយកទៅចែកជូនពុទ្ធបរិស័ទ និងកុមារក្បែរវត្ត។ ការបដិបត្តិបែបនេះ មានបំណងកាត់បន្ថយការខ្ជះខ្ជាយ ហើយវាក៏បានបំពេញភាពស្រេកឃ្លានរបស់កុមារក្រីក្រ និងជនអនាថា ផងដែរ។ 
 
តទៅនេះ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖  
 
 
 

Tag:
 វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com