ជាតិ
វីដេអូ
ភ្ជុំបិណ្ឌ៖ អ្នករត់តាក់ស៊ី ថា ឆ្នាំនេះមិនសូវមានភ្ញៀវ តែបានបញ្ញើអីវ៉ាន់
13, Oct 2023 , 10:40 am        
រូបភាព
ភ្នំពេញ​៖ កៀកនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋភាគច្រើន បានធ្វើដំណើរទៅស្រុកកំណើតជួបជុំគ្រួសារ សាច់ញាតិ នៅតាមបណ្តាខេត្តនានា។ បើទោះ ជិតដល់ថ្ងៃដែលពលរដ្ឋវិលទៅស្រុកកំណើតក្តី ប៉ុន្តែអ្នករត់តាក់ស៊ីមួយចំនួននៅផ្សារអូរឫស្សី បានត្អូញត្អែរថា​ ឆ្នាំនេះមិនសូវមានភ្ញៀវច្រើនដូចឆ្នាំមុន ខណៈរដ្ឋាភិបាល ក៏បានផ្តល់រថយន្តក្រុងសម្រាប់ឱ្យពលរដ្ឋធ្វើដំណើរទៅខេត្តដោយឥតគិតថ្លៃផងដែរ។ បើទោះ អ្នករត់តាក់ស៊ី ស្ងាត់ភ្ញៀវក្តី ប៉ុន្តែពួកគាត់អាចរកចំណូលខ្លះៗតាមរយៈការបញ្ញើអីវ៉ាន់ជាដើម។ យ៉ាងណាមិញ ពួកគាត់ រំពឹងថា ភ្ញៀវនឹងមានច្រើនឡើងវិញ នៅមុនថ្ងៃភ្ជុំបិណ្ឌ។

 
សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖

 






Tag:
 ThmeyThmey25
 អ្នករត់តាក់ស៊ី
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com