កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបរទេស ៥រូប ល្អបំផុតនៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ
16, Oct 2023 , 10:14 am        
រូបភាព
ក្របខណ្ឌ Premier League បានក្លាយជាទីកន្លែងដ៏ចាប់អារម្មណ៍បំផុតមួយ និងប្រមូលផ្តុំកីឡាករបាល់ទាត់បរទេស ដែលមានទេពកោសល្យល្អបំផុតនៅលើពិភពលោក ដោយសារតែធនធានហិរញ្ញវត្ថុដ៏ធំសម្បើម និងប្រជាប្រិយភាពទូទាំងពិភពលោក។


 
ក្លិបនៅក្នុងក្របខណ្ឌ Premier League តែងតែទាក់ទាញកីឡាករបរទេសលំដាប់ៗកំពូល ដែលនាំយកជំនាញ ភាពប៉ិនប្រសប់ និងភាពសម្បូរបែបនៃបច្ចេកទេសរបស់ពួកគេ ក្នុងការមកលេងនៅក្នុងលីគកំពូលអង់គ្លេស។
 
ពីមួយឆ្នាំទៅមួយឆ្នាំ វត្តមានរបស់កីឡាករបរទេសទាំងនេះ មិនត្រឹមតែធ្វើឱ្យលីគកាន់តែទាក់ទាញ ប៉ុន្តែក៏ផ្តល់មកនូវកម្រិតការប្រកួតប្រជែងកាន់តែខ្លាំងឡើងបន្ថែមទៀត។សម្រាប់ប្រាក់ចំណូលរបស់ក្លិបស្ថិតនៅ Premier League វិញបានអនុញ្ញាតឱ្យក្លិបនានា ធានាបាននូវការចុះកិច្ចសន្យាលើកីឡាករថ្មី អំឡុងពេលបើកទីផ្សារដោះដូរ។ 
 
ខាងក្រោមនេះជាកីឡាករបរទេសដ៏ល្អទាំង ៥រូប នៅ Premier league រដូវកាល ២០២៣-២៤ ៖ 
 
៥. Martin Odegaard ក្លិប Arsenal


 
បច្ចុប្បន្ន Odegaard វ័យ ២៤ឆ្នាំ កំពុងតែជាខ្សែបម្រើប្រយុទ្ធដ៏មានទេព្យកោសល្យខ្ពស់ ក្នុងតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន នឹងសម្រាប់ Arsenal មិនតែប៉ុណ្ណោះក៏ជាប្រធានក្រុមដ៏ល្អ សម្រាប់ក្លិបស្ថិតក្រោមការដឹកនាំរបស់លោក Mikel Arteta។
 
៤. Kevin De Bruyne ក្លិប Manchester City


 
De Bruyne ជាខ្សែបម្រើដ៏ពូកែបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ ខ្សែបម្រើរូបនេះ ជាកីឡាករមួយរូបមានជំនាញក្នុងការបង្កើតឱកាសស្វែងរកគ្រាប់បាល់សម្រាប់មិត្តរួមក្រុម និងជាកីឡាករដ៏រឹងមាំនៅតំបន់ខ្សែបម្រើផងដែរ។ ជាមួយនឹងបច្ចេកទេសលេងបាល់ដ៏ពូកែ និងការបញ្ជូនបាល់កីឡាកររូបនេះបានជួយក្រុម Man City ឈ្នះពានរង្វាន់ជាច្រើនទាំង Premier League និង UEFA Champions League។
 
៣. Mohamed Salah ក្លិប Liverpool


 
បច្ចុប្បន្នជាកីឡាករខ្សែប្រយុទ្ធដ៏ខ្លាំងពូកែមួយរូប នៅក្នុងក្របខណ្ឌ Premier League។ រូបគេជាកីឡាករដែលតែងតែរកបានគ្រាប់បាល់ជាច្រើនគ្រាប់ នៅក្នុងក្រុម Liverpool និងជាកីឡាករសំខាន់នៅក្នុងក្រុមរបស់លោក Jurgen Klopp។ Salah ជួយក្រុមឈ្នះពានរង្វាន់ Premier League និង UEFA Champions League ផងដែរ។
 
២. Rodri ក្លិប Manchester City


 
Rodri ជាខ្សែបម្រើដ៏សំខាន់ៗសម្រាប់ក្លិប Man City បន្ទាប់ពីខ្សែបម្រើ De Bruyne។ ជាមួយការលេងដោយបច្ចេកទេសពិសេសនៃការបញ្ជូនបាល់ ល្បឿន ការញ៉ាក់ជាដើមបានធ្វើឱ្យរូបគេតែងតែប៉ះបាល់បានយ៉ាងជោគជ័យ និងខ្លាំងបំផុតនៅក្នុងក្រុមរបស់លោក Pep Guardiola។
 
១. Erling Haaland ក្លិប Manchester City


 
Haaland ទើបតែវ័យ ២៣ឆ្នាំប៉ុណ្ណោះ តែរូបគេកំពុងតែធ្វើព្យុះភ្លៀងនៅក្នុងវិស័យបាល់ទាត់នៃប្រទេសអង់គ្លេស និងជាខ្សែប្រយុទ្ធដ៏ខ្លាំងពូកែបំផុតមួយនៅលើពិភពលោក។ ចូលរួមរដូវកាលដំបូងជាមួយ Man City រូបគេបានជួយក្រុមឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល Premier League, FA Cup និង Champions League ។ រូបគេក៏បានឈ្នះពានរង្វាន់ឯកត្តជនជាច្រើនផងដែរ រូបទាំងពានរបស់ PFA និង UEFA៕
 

Tag:
 Premier League
  Top 5
© រក្សាសិទ្ធិដោយ thmeythmey.com