អន្តរជាតិ
IDF ចាប់ផ្តើមការវាយឆ្មក់មូលដ្ឋានជាលើកដំបូងទៅកាន់តំបន់កាហ្សា មុនពេលការឈ្លានពាន ដែលរំពឹងទុក
14, Oct 2023 , 5:39 pm        
រូបភាព
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កងកម្លាំងថ្មើរជើង និងរថក្រោះបានចូល ក្នុងតំបន់កាហ្សាស្ទ្រីបនៅថ្ងៃទី១៣ ខែតុលាក្នុងការវាយឆ្មក់តាមមូលដ្ឋាន ដើម្បីបោស សម្អាតតំបន់ភេរវករដែលមានសក្តានុពលនិងស្វែងរកទីតាំងជនជាតិអ៊ីស្រាអែលដែលបាត់ខ្លួនក្នុងហេតុការណ៍លុកលុយទ្រង់ទ្រាយធំ​។ ការណ៍នេះជាការឆ្លើយតបទៅនឹងការវាយលុករបស់ ពួកហាម៉ាសកាលពីចុងសប្តាហ៍ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១,៣០០ នាក់។

 
អ្នកនាំពាក្យ IDF លោក Daniel Hagari បាននិយាយថា កងកម្លាំងរថពាសដែក និងថ្មើរជើង បានធ្វើការស្វែងរក និងរារាំងមីស៊ីលប្រឆាំងរថក្រោះ ដែលមានបំណងជ្រៀតចូលទៅក្នុងទឹក ដីអ៊ីស្រាអែល។
 
«កងកម្លាំងកំណត់ការស្វែងរកដែលជួយក្នុងកិច្ចខិតខំស្វែងរកអ្នកបាត់ខ្លួន»។ លោក Hagari លើកឡើងបែបនេះរួចបន្ថែមថា អ៊ីស្រាអ៊ែល​នឹង​បន្ត​ប្រឹងប្រែង​ស្វែងរក​រាល់​ព័ត៌មាន​លម្អិត​អំពី​ ការ​បាត់​ខ្លួន និង​ចំណាប់ខ្មាំង​​។
 
មនុស្សប្រហែល ១៥០ ទៅ ២០០ នាក់ត្រូវបានក្រុមហាម៉ាសចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុង ពេលការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៧ ខែតុលា។ រហូតមកដល់ពេលនេះ IDF បានជូនដំណឹងដល់ក្រុមគ្រួសារនៃចំណាប់ខ្មាំងចំនួន ១២០ នាក់ថាមនុស្សជាទីស្រលាញ់ របស់ពួកគេកំពុងត្រូវបានឃុំខ្លួននៅតំបន់កាហ្សាស្ទ្រីប។
 
យ៉ាងណាមិញ​ ក្រុមហាម៉ាស់បានផ្សព្វផ្សាយវីដេអូឃោសនាដែលបង្ហាញពីសមាជិករបស់ខ្លួន កាន់ក្មេងៗនិងទារកជនជាតិអ៊ីស្រាអែលនៅក្នុងសហគមន៍គីបប៊ូសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុនក្នុងការប៉ុនប៉ងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការវាយប្រហាររបស់ខ្លួន។ វីដេអូបង្ហាញពីភេរវករបានយកកុមារតូចៗ និងទារកមួយចំនួនចេញពីផ្ទះនៅ Kibbutz Holit ខ្លះភេរវករឱ្យក្មេងម្នាក់ផឹកទឹក ខណៈឃ្លីបមួយទៀតបង្ហាញពីពួក គេយោលទារកក្នុង រទេះរុញ។
 
ឪពុកម្តាយរបស់កុមារមិនត្រូវបានគេឃើញនៅកន្លែងណាឡើយ។ ភ្លាមៗនោះ វាមិនច្បាស់ទេ ថា ក្មេងៗស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ជាចំណាប់ខ្មាំងចូលទៅក្នុងកាហ្សា​ ឬយ៉ាង ណា។
 
ការវាយឆ្មក់ចូលទៅក្នុងតំបន់កាហ្សាបានកើតឡើងនៅពេលដែលអ៊ីស្រាអែលបានព្រមានជនស៊ីវិលនៅភាគខាងជើងតំបន់កាស្សាស្ទ្រីបឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេខណៈ ដែលប្រហែលគ្រោងនឹងបង្កើនការវាយប្រហាររបស់ខ្លួនទៅលើគោលដៅភេរវករនៅក្នុងតំបន់ ទីក្រុងកាហ្សា និងអាចចាប់ផ្តើមការលុកលុយតាមផ្លូវគោកដើម្បីឆ្លើយតបទៅនឹងការវាយ ប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសប្រឆាំងនឹងសហគមន៍ភាគខាងត្បូង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com