សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ភាគ២៖ បរិត្តផរណាខុសពីអតិផរណាដូចម្ដេច?
14, Oct 2023 , 9:39 pm        
រូបភាព
អតិផរណា ជាបាតុភូតមួយដែលស្ទើរតែគ្មាននរណាម្នាក់ចង់ឲ្យកើតឡើង ព្រោះវាប៉ះពាល់ដល់គ្រប់ផ្នែកនៃសេដ្ឋកិច្ច។ ដូច្នេះតើអតិផរណាគឺជាអ្វី ? តើអតិផរណាកើតឡើងនៅពេលណា? តើមានវិធីណាដើម្បីគ្រប់គ្រងវាទាន់ពេលវេលាទេ?

 
អតិផរណា (Inflation) ជាសន្ទស្សន៍ដែលបង្ហាញពីការកើនឡើងជាបន្តបន្ទាប់នៃកម្រិតតម្លៃទូទៅនៃទំនិញ និងសេវាកម្មក្នុងរយៈពេលយូរ ហើយតម្លៃនៃរូបិយប័ណ្ណជាក់លាក់មួយនឹងបាត់បង់ថ្លៃបន្តិចម្តងៗ។ និយាយឱ្យសាមញ្ញ នៅពេលដែលតម្លៃទំនិញ និងសេវាកម្មទូទៅកើនឡើង ឯកតានៃរូបិយប័ណ្ណនឹងអាចទិញទំនិញបានតិចជាងមុន។ សន្ទស្សន៍អតិផរណា ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការធ្លាក់ចុះនៃអំណាចទិញក្នុងមួយឯកតានៃរូបិយប័ណ្ណ។
 
តើអតិផរណាកើតឡើងនៅពេលណា?
 
មានមូលហេតុជាច្រើនដែលនាំឱ្យមានអតិផរណា ។ នៅទីនេះនឹងបង្ហាញនូវហេតុផល ៧យ៉ាងដែលនាំឲ្យកើតមានអតិផរណាដូចជា 
 
ការកើនឡើងតម្រូវការ ៖ អតិផរណា កើតឡើងដោយសារតែតម្រូវការការប្រើប្រាស់របស់មនុស្សនៅក្នុងទីផ្សារកើនឡើងជាលំដាប់។ ប្រសិនបើតម្រូវការសម្រាប់ទំនិញ ឬសេវាកម្មកើនឡើង តម្លៃនៃទំនិញនោះក៏កើនឡើង។ ដូច្នេះ ទំនិញ និងសេវាកម្មផ្សេងទៀតក៏ឡើងថ្លៃផងដែរ។
 
ឧទាហរណ៍សម្រាប់អាហារដូចជាសាច់ជ្រូក។ តម្រូវការសាច់ជ្រូករបស់ប្រជាជនកំពុងកើនឡើង។ ការផ្គត់ផ្គង់កាន់តែខ្វះខាតបន្តិចម្តងៗ ដែលនាំឱ្យតម្លៃសាច់កើនឡើង។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារការកើនឡើងថ្លៃនោះ តម្លៃគ្រឿងទេសដែលសម្រាប់ធ្វើជាមួយមុខម្ហូបសាច់ជ្រូកក៏ឡើងថ្លៃ ហើយប្រភេទអាហារកសិកម្មផ្សេងទៀតក៏ឡើងថ្លៃផងដែរ។ 
 
ការជំរុញថ្លៃដើម ៖ នៅពេលដែលតម្លៃនៃកត្តាមួយ ឬកត្តាជាច្រើនដែលចូលរួមក្នុងដំណើរការផលិតកម្មកើនឡើង នោះតម្លៃផលិតកម្មសរុបរបស់សហគ្រាសក៏កើនឡើង។ នៅពេលតម្លៃផលិតផល ឬសេវាកម្មនឹងកើនឡើង នេះគឺជាបាតុភូតអតិផរណាដែលកើតឡើងដោយសារតែការជំរុញតម្លៃ។ 
 
ឧទាហរណ៍ ការថយចុះភ្លាមៗនៃការផ្គត់ផ្គង់ប្រេងអាចបណ្តាលឱ្យតម្លៃប្រេងកើនឡើង។ ប្រេងគឺជាកត្តាមួយដែលពាក់ព័ន្ធនឹងដំណើរការផលិតកម្ម និងអាជីវកម្ម ហើយត្រូវបានចាត់ទុកថាជាផ្នែកនៃថ្លៃដើមនៃអាជីវកម្មនោះ។ ជា​ការ​ពិតនៅ​ពេល​ដែល​ថ្លៃដើម ​នឹង​ថ្លៃ​ផលិត​ផ្សេង​ទៀតកើន នឹងនាំឲ្យតម្លៃ​ទីផ្សារ​ប្រេងក៏​កើន​ឡើង​ខ្លាំង​ដែរ។
 
រចនាសម្ព័ន្ធទីផ្សារ ៖ អតិផរណាកើតឡើងដោយសារតែរចនាសម្ព័ន្ធស្មុគស្មាញនៃទំនាក់ទំនងរវាងអាជីវកម្ម និងធនធានមនុស្ស។ នៅពេលដែលស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុនល្អ ហើយប្រាក់ចំណូលកើនឡើង វាមានន័យថាពួកគេនឹងដំឡើងប្រាក់ឈ្នួលដល់បុគ្គលិក។ 
 
ជាឧទាហរណ៍ អាជីវកម្មរបស់ក្រុមហ៊ុនមួយមិនដំណើរការល្អទេ ប៉ុន្តែត្រូវតែធ្វើបច្ចុប្បន្នភាពនិន្នាការទីផ្សារ ដូច្នេះត្រូវតែបង្ខំចិត្តដើម្បីដំឡើងប្រាក់ឈ្នួលសម្រាប់បុគ្គលិក។ ទន្ទឹមនេះក្រុមហ៊ុន​ត្រូវ​បង្ខំចិត្ត​ដំឡើង​តម្លៃ​ផលិតផល​ដើម្បី​ទទួលបាន​ប្រាក់ចំណូល​គ្រប់គ្រាន់​ដើម្បី​ប៉ះប៉ូវ​ការកើនឡើង​។ ចាប់ពីពេលនោះមក អតិផរណារចនាសម្ព័ន្ធបានចាប់ផ្តើមកើតឡើង។
 
ការនាំចេញ ៖ នៅពេលដែលបរិមាណនៃទំនិញនាំចេញកើនឡើង តម្រូវការសរុបនឹងកើនឡើង ប៉ុន្តែការផ្គត់ផ្គង់សរុបមិនអាចបំពេញបានទាំងអស់។ នៅពេលនោះវានឹងចាំបាច់ក្នុងការប្រមូលផលិតផលក្នុងស្រុកដើម្បីបំពេញតម្រូវការនាំចេញទាំងអស់។ ដូច្នេះ​តម្រូវការ​ក្នុង​ស្រុក​មិន​ត្រូវ​បាន​គេ​បំពេញ​ឡើយ។ អតិផរណាកើតឡើងដោយសារតែអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ។
 
ការនាំចូល ៖ តម្លៃ​ទំនិញ​នាំ​ចូល​ច្រើន​​កើន​ឡើង​ដោយ​សារ​ការ​ដំឡើង​ថ្លៃ​ពន្ធក្នុងស្រុក ​ឬ​និន្នាការ​ទីផ្សារ​ពិភពលោក​កើនឡើង នោះតម្លៃលក់ទំនិញនឹងកើនឡើង។ នៅចំណុចជាក់លាក់មួយ នៅពេលដែលកម្រិតតម្លៃទូទៅត្រូវបានរងផលប៉ះពាល់ដោយការកើនឡើងយ៉ាងខ្លាំងនៃទំនិញនាំចូល វានឹងបណ្តាលឱ្យមានអតិផរណា។
 
តម្រូវការប្រែប្រួល ៖ ការប្រែប្រួលទំនាក់ទំនងរវាងតម្រូវការ និងការផ្គត់ផ្គង់ ដោយសារតែអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តាច់មុខលើការផ្តល់ផលិតផលប្រភេទណាមួយ ជាមួយនឹងគោលនយោបាយតម្លៃមិនស្ថិតស្ថេរ និងការដំឡើងថ្លៃជាបន្តបន្ទាប់។ បើទោះបីជាតម្រូវការថយចុះក៏ដោយ ក៏តម្លៃលក់មិនថយចុះដែរនោះនឹងនាំអោយកើតមានអតិផរណា។
 
រូបិយប័ណ្ណ ៖ នៅពេលដែលធនាគារកណ្តាលទិញមូលបត្របំណុលសាធារណៈតាមសំណើរបស់រដ្ឋ នោះវានាំឲ្យមានការកើនឡើងនៃចំនួនប្រាក់ដែលចរាចរនៅក្នុងប្រទេស។ ឬ​ក្នុង​ករណី​មួយ​ទៀត ធនាគារ​បានទិញ​រូបិយប័ណ្ណ​បរទេស​ដើម្បី​រក្សា​រូបិយប័ណ្ណ​កុំ​ឲ្យ​បាត់បង់​តម្លៃ​ធៀប​នឹង​រូបិយប័ណ្ណ​បរទេស។ ទាំងអស់គឺជាមូលហេតុនៃអតិផរណារូបិយវត្ថុ។
 
វិធីគ្រប់គ្រងអតិផរណា 
 
មានវិធីជាច្រើនដើម្បីគ្រប់គ្រងអតិផរណាដោយធ្វើយ៉ាងណាកាត់បន្ថយបរិមាណប្រាក់កំពុងដែលចរាចរដោយបង្កើនសមាមាត្រទុនបម្រុងដែលត្រូវការដូចជា បង្កើនអត្រាការប្រាក់ទៅលើការបញ្ចុះតម្លៃ និងអត្រាការប្រាក់ប្រាក់បញ្ញើ កាត់បន្ថយការចំណាយថវិកា ការខ្ចីជំនួយពីបរទេស និងកំណែទម្រង់រូបិយវត្ថុ។ ទន្ទឹមនេះរដ្ឋាភិបាលត្រូវជំរុញពាណិជ្ជកម្មសេរី និងកាត់បន្ថយពន្ធ ដើម្បីបង្កើនមូលនិធិទំនិញប្រើប្រាស់៕
 
 

Tag:
 អតិផរណា
 ​ Inflation
© រក្សាសិទ្ធិដោយ thmeythmey.com