ជាតិ
ភ្ជុំបិណ្ឌ៖ ទេសចរជាង១៣ម៉ឺននាក់មកកម្សាន្តខេត្តសៀមរាប
16, Oct 2023 , 10:39 am        
រូបភាព
ទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្តនៅថ្ងៃភ្ជុំបិណ្ឌ។
ទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្តនៅថ្ងៃភ្ជុំបិណ្ឌ។
សៀមរាប៖ ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ គឺពីថ្ងៃទី១៣ដល់១៥ ខែតុលា មានទេសចរសរុប ១៣២,០៥១នាក់ បានដើរកម្សាន្តខេត្តសៀមរាប។

 
យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងចំណោមទេសចរជាង១៣ម៉ឺននាក់ ក្នុងនោះទេសចរជាតិ និងពលរដ្ឋក្នុងខេត្តមានចំនួន ១២៥,៤៤៩នាក់ ដែលបានដើរកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរមានចំនួនជាង៨ម៉ឺននាក់ និងតាមសហគមន៍ រមណីយដ្ឋានទេសចរណ៍នានាជាង៤ម៉ឺននាក់។ ចំណែកទេសចរបរទេសសរុប ៦,៦០២នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com