ជាតិ
បិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ក្រោយបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរតម្រងនោមនៅឥណ្ឌាខុសច្បាប់
17, Oct 2023 , 7:47 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល បានសម្រេច បិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ក្រោយមន្ទីរពហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសច្បាប់ស្តីពីការគ្រប់គ្រងការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៧ តុលានេះ របស់ក្រសួងសុខាភិបាល។ 
 
មន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ដែលត្រូវក្រសួងសុខាភិបាលបិទនេះ ទើបបើកដំណើរការនៅចុងឆ្នាំ២០២២ប៉ុណ្ណោះ និងមានទីតាំងផ្ទះលេខ៦៨ ផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ទីរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com