ជាតិ
«ខ្យូស» គឺ តូបសម្រាប់លក់ឬសម្រាកលម្ហែកាយ និងបរិភោគអាហារ
20, Oct 2023 , 7:29 am        
រូបភាព
វចនានុក្រមខ្មែរ២០២២របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា លើកយកពាក្យ «ខ្យូស» មកពន្យល់ថា តូបសម្រាប់លក់ឬសម្រាកលម្ហែកាយ និងបរិភោគអាហារជាដើម។ ឧទាហរណ៍​ដូចជា :  ខ្យូសលម្ហែកាយមាត់ទឹក, ខ្យូសប្រក់ស្បូវ។

 
វចនានុក្រម មិនបាន​បញ្ជាក់ថា «ខ្យូស» ជាពាក្យ​កម្ចីពីភាសាបរទេសណាមួយឡើយ ប៉ុន្តែ​បើតាមការយល់​ដឹង​របស់ក្រុម​ការងារសារព័ត៌មានឌីជីថល​ថ្មីៗ ពាក្យនេះ អាចចេញពីភាសាបារាំង «Kiosque» ដែលមាន​ការពន្យល់ដូចគ្នា។ រីឯភាសាអង់គ្លេស គឺ «Kiosk» និង «Kyochk» ជាភាសាតួកគី។
 
សព្វថ្ងៃគេនិយម​ហៅថា «កញ្ចុះ» ផងដែរ ប៉ុន្តែ​វចនានុក្រម​ខ្មែរ២០២២ ផ្តល់និយម​ន័យ​ដាច់ដោយឡែកមួយទៀត អំពីពាក្យ «កញ្ចុះ»។  កញ្ចុះ គឺ​ឈ្មោះត្រីឥតស្រកាមួយប្រភេទ មានធ្មុងដុះនៅក្រោយត្រចៀកទាំងពីរខាង ធ្មុងមួយដុះនៅលើខ្នង រូបស្រដៀងគ្នានឹងត្រីឆ្លាំង តែតូចជាងត្រីឆ្លាំង។ កញ្ចុះមានបីប្រភេទគឺ កញ្ចុះក្ដោង, កញ្ចុះថ្ម, កញ្ចុះឆ្នូត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com