កីឡាជាតិ
ជាតិ
កីឡាអាស៊ីប៉ារ៉ាហ្គេម៖ ក្រុមបាល់បោះនារីជិះរទេះកម្ពុជា ឈ្នះឡាវ ៦៥-៣៥ ក្នុងជំនួបបើកឆាក
19, Oct 2023 , 10:39 am        
រូបភាព
ក្រុមកីឡាការិនីជិះរទេះនារីកម្ពុជា អំឡុងឈ្នះមេដាយមាសប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា
ក្រុមកីឡាការិនីជិះរទេះនារីកម្ពុជា អំឡុងឈ្នះមេដាយមាសប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា
ដោយ: ថ្មីៗ
ក្រុមកីឡាការិនី បាល់បោះជិះរទេះកម្ពុជា វិញ្ញាសា ៥ទល់៥ បានយកឈ្នះ ឡាវ ក្នុងលទ្ធផល ៦៥-៣៥ នៅព្រឹត្តិការណ៍កីឡា អាស៊ី ប៉ារ៉ាហ្គេម លើកទី៤ នៅប្រទេសចិន ក្នុងវគ្គសន្សំពិន្ទុ នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ។



វិញ្ញាសាបាល់បោះជិះរទេះនារី វិញ្ញាសា ៥ទល់៥នេះ មាន៦ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះចិន កម្ពុជា អ៉ីរ៉ង់ ជប៉ុន ឡាវ និងថៃ។ បន្ទាប់ពីឈ្នះឡាវនៅជំនួបដំបូង កម្ពុជា ត្រូវបន្តជួបជប៉ុន ក្នុងវគ្គសន្សំពិន្ទុនេះ នៅថ្ងៃទី២០ ខែតុលា មុនប៉ះម្ចាស់ ផ្ទះចិននៅថ្ងៃទី២១ ខែតុលា និង២ប្រកួតបន្តបន្ទាប់ទៀត។


© រក្សាសិទ្ធិដោយ thmeythmey.com