ជាតិ
វីដេអូ
ទោះមើលមិនឃើញ អ្នកស្រី សាភ័ណ្ឌ សម្រេចប្រាថ្នាមកកាន់ទឹកដីអង្គរ
21, Oct 2023 , 9:29 am        
រូបភាព
 អ្នកស្រី ផុន សាភ័ណ្ឌ អ្នកខេត្តបាត់ដំនង មានពិការភាពភ្នែក មកកាន់ប្រាសាទអង្គរវត្។ ត
អ្នកស្រី ផុន សាភ័ណ្ឌ អ្នកខេត្តបាត់ដំនង មានពិការភាពភ្នែក មកកាន់ប្រាសាទអង្គរវត្។ ត
សៀមរាប៖ មានពិការភាពភ្នែកទាំងសងខាង អ្នកស្រី ផុន សាភ័ណ្ឌ ធ្វើដំណើរពីខេត្តបាត់ ដំបងជាមួយសាច់ញាតិ ដើម្បីមកកាន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប។ អ្នកស្រុកបា ណន់រូបនេះថា បើទោះបីជាខ្លួនមើលមិនឃើញក៏ដោយ តែអ្នកស្រីចង់សម្រេចបំណងប្រា ថ្នា ក្នុងជីវិតរបស់ខ្លួន ឱ្យបានមកកាន់ប្រាសាទអង្គរវត្តម្ដង ក្នុងជីវិតរបស់អ្នកស្រី។



តទៅនេះសូមលោកអ្នកនាង ទស្សានាវីដេអូដូចតទៅ៖ 
 

អ្នកស្រី ផុន សាភ័ណ្ឌ ជាជនមានពិការភ្នែកម្នាក់ រស់នៅខេត្តបាត់ដំបង។ អ្នកស្រី បានធ្វើ ដំណើរមកកាន់ប្រាសាទអង្គរវត្ត នាថ្ងៃឈប់សម្រាកទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយសាច់ ញាតិរបស់ខ្លួន។ សាច់ញាតិនេះហើយ ដែលជាចក្ខុរបស់អ្នកស្រី ពេលមកកាន់ប្រាសាទ អង្គរវត្ត។ ពិការភ្នែករយៈពេលប្រមាណ១៥ឆ្នាំមកហើយ ស្ត្រីអ្នកស្រុកបាណន់រូបនេះ រៀប រាប់ពីគោលបំណងខ្លួនដូច្នេះ៖ «ចង់ស្គាល់នឹងគេដែរ អ៊ីចឹងហើយបានជាចង់មក ក្រែង លោកមួយជាតិនេះមិនបានមកឃើញ ដូច្នោះមកម្ដងទៅ»។ 
 
ទោះបីមើលមិនឃើញពីទិដ្ឋភាពនៃប្រាសាទបែបណា តែអ្នកស្រីថាខ្លួនសប្បាយចិត្ត ដែល បានសម្រេចបំណងប្រាថ្នារបស់ខ្លួន ដែលបានមកកាន់ទឹកដីអង្គរម្ដ ងក្នុងឆាកជីវិតរបស់ ខ្លួន៕ 
 
 

Tag:
 ទេសចរណ៍
 ThmeyThmey
  ពិការភាព
  អង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com