កីឡាជាតិ
ជាតិ
ក្រុមបាល់បោះជិះរទេះនារីកម្ពុជា ចាញ់ ជប៉ុន ៨៨-១៨ ក្នុងជំនួបទី២ នៅអាស៊ីប៉ារ៉ាហ្គេម
20, Oct 2023 , 4:32 pm        
រូបភាព
ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកបាល់បោះជិះរទេះនារីកម្ពុជា ចាញ់ ជប៉ុន ម្ចាស់មេដាយប្រាក់ព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០១៨ ក្នុងលទ្ធផល ៨៨-១៨ លើវិញ្ញាសា ៥ទល់៥ ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។



ក្រុមអត្ដពលិកកម្ពុជា មិនសូវជាមានឱកាសបោះបញ្ជូលទី ឡើយដោយកីឡាការិនីជប៉ុន បិទ និងគ្រប់គ្រង់ការប្រកួតនេះ ច្រើនជាងកម្ពុជា។ ម្យ៉ាងវិញទៀត ក្នុងការទទួលបានបាល់បោះពិន័យ កីឡាការិនីជប៉ុន ធ្វើបានល្អ ដោយបោះមិនដែលខុសទីឡើយ។ តែទោះជាយ៉ាងណាក៏ដោយ កីឡាការិនីកម្ពុជា បានព្យាយាមអស់ពីសមត្ថភាព ដោយរកបានពិន្ទុខ្លះពីប្រកួតនោះ ហើយម្យ៉ាងវិញទៀត បានប្រឹងប្រកួតអស់ពីសមត្ថភាព។

អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ប្រកួតជាមួយជប៉ុន លើវិញ្ញាសាកីឡាបាល់បោះជិះរទេះ ៥ទល់៥ រូបពី VDO Live

ដោយឡែក មុនជួបជាក្រុមជប៉ុន អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា បានយកឈ្នះ ក្រុមឡាវ ក្នុងលទ្ធផល ៦៥-៣៥ នៅជំនួបបើកឆាកវគ្គសន្សំពិន្ទុ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា លើកីឡាបាល់បោះជិះរទេះ នឹងត្រូវប្រកួតជាមួយ ម្ចាស់ផ្ទះ ចិន នៅថ្ងៃទី២១ ខែតុលា ហើយបន្ដជួប អឺរ៉ង់ នៅថ្ងៃទី២៤ និងនៅថ្ងៃទី២៥ ប្រកួតជាមួយ ក្រុមថៃ៕ 
 

Tag:
 អាស៊ីប៉ារ៉ាហ្គេម
  Asian Para Games
© រក្សាសិទ្ធិដោយ thmeythmey.com