ជាតិ
ចម្ការ​ត្របែក​ធម្មជាតិ​ ៥០០០ដើម លាក់​ខ្លួន​នៅ​ជើង​ភ្នំ​វល្លិ​ ខេត្ត​កែប
22, Oct 2023 , 6:59 pm        
រូបភាព
ក្នុងដំណើរទស្សនកិច្ចរបស់ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកសារព័ត៌មានថៃ​ នៅខេត្ត​កែប​ កាលពី​ថ្ងៃទី២១​ តុលា​ បាន​ធ្វើដំណើរទៅកាន់​ចម្ការ​ត្របែក​នា​ជើង​ភ្នំវល្លិ។ ចម្ការ​ត្របែក​នេះ​ មាន​ដើម​ត្របែក​ ៥ពាន់ដើម​ ដែល​ទិន្នផល​ត្រូវបាន​ចែកចាយនៅក្នុងស្រុក​ និង​រាជធានីភ្នំពេញ។ បើតាមលោក​ ហេង​ ឆាយ​ នាយកប្រតិបត្តិ​នៃ​ចម្ការ​ Aries Farm ត្របែកនៅទីនេះ​ ជាពូជ​ដែល​ចេញពី​តំបន់​ភ្នំ​វល្លិ។ លោក​ ឆាយ​ បន្ត​ថា​ ត្របែក​ទាំងនេះ​ ជា​ត្របែក​ធម្មជាតិ​ ដែល​ដាំដុះដោយប្រើ​ជី​ធម្មជាតិ។ ត្របែកនៅក្នុងចម្ការនេះ​ មាន​តម្លៃ​ ៨០០០រៀល​ ក្នុងមួយ​គីឡូក្រាម​​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com