កីឡាជាតិ
ជាតិ
លោក ប៉ុន សុខ ត្រូវបានតែងតាំងជា អគ្គនាយកកីឡា
23, Oct 2023 , 5:59 pm        
រូបភាព
លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា រូបពី ហ្វេសប៊ុក ប៉ុន សុខ
លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា រូបពី ហ្វេសប៊ុក ប៉ុន សុខ
លោក ប៉ុន សុខ ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាអគ្គនាយកនៃអគ្គ​នាយកដ្ឋាន​កីឡា​របស់ក្រសួង​អប់រំ យុវជន និងកីឡា។ នេះបើតាមព្រះរាជក្រឹត្យ​ចុះ​កាលពីថ្ងៃទី១៨ ខែតុលា។



លោក ប៉ុន សុខ ដែលកាន់តំណែងជាប្រធាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺនកីឡា ជាច្រើន​ឆ្នាំ បាន​ឡើង​កាន់តំណែងជាអគ្គនាយក​ស្តីទី ក្រោយពេល​ដែល​លោក អ៊ុក សិទ្ធិជាតិ បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ក្នុងនីតិកាលទី​៧នេះ៕
 

Tag:
 ប៉ុន សុខ
  អគ្គនាយកស្ដីទី
© រក្សាសិទ្ធិដោយ thmeythmey.com